Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ សួរទៅនាយករដ្ឋមន្ត្រីស្ដីទីថៃថា លេបថ្នាំខុស បាត់ការចងចាំមែនទេ ទើបហ៊ាននិយាយថា ហ៊ុន សែន អត់តម្លៃទាំងដែលធ្លាប់រងចាំសម្ដេច៤ម៉ោង ដើម្បីអង្វរសុំចរចា?

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចោទសួរបែបទះកំផ្លៀងទៅកាន់លោក phumtham wechayachai  នាយករដ្ឋមន្ត្រីថៃស្ដីទីថាតើលោកលេបថ្នាំខុសបណ្ដាលឱ្យបាត់ការចងចាំមែនទេ ទើបហ៊ាននិយាយពាក្យថា ហ៊ុន សែន អត់តម្លៃ ទាំងដែលកាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅ ធ្លាប់រងចាំសម្ដេចរយៈពេលជាង៤ម៉ោង ដើម្បីសុំចរចាអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងពេលនាយករដ្ឋមន្ត្រីព្យូរតំណែងផែថងថានកាន់តំណែង។  សម្ដេចតេជោ ហ៊ុន សែន ចោទសួរបែបទះកំផ្លៀងដូច្នេះ  នៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកបង្ហោះសារលើទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ នាពេលនេះ គឺបន្ទាប់ពីលោក ឃ្លាំង ហួត ជំនួយការរបស់សម្ដេច សរសេរសារលើទំព័រហ្វេសប៊ុកឆ្លើយតបទៅលោក phumtham wechayachai ដែលហ៊ានថា សម្ដេចតេជោ អត់តម្លៃ ដោយចោទសួរទៅវិញថា នៅចាំបានទេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោកបានអមនាយករដ្ឋមន្រ្តី ផែថងថាន រង់ចាំជជែកតាមទូរស័ព្ទដើម្បីសុំចរចាជាមួយសម្ដេចតេជោ រហូតដល់៤ម៉ោង (ម៉ោង២រសៀល ដល់ម៉ោងប្រមាណជិត៦ល្ងាច) ដែលនេះសបញ្ជាក់ឱ្យឃើញថា លោកច្បាស់ជាយល់ឃើញថា សម្ដេចតេជោគឺជាតួអង្គដ៏សំខាន់ដែលមានអំណាច និងមានឥទ្ធិពលអាចសម្រេចអ្វីបាននៅកម្ពុជា។

ចំពោះការឆ្លើយតបបន្ថែមទៅកាន់នាយករដ្ឋមន្ត្រីស្ដីទីថៃ សម្ដេចតេជោ សរសេរលើទំព័រហ្វេសប៊ុកដូច្នេះ៖«ខ្ញុំក៏ចង់បញ្ជាក់បែបទះកំផ្លៀងចំពោះបុគ្គលរូបនេះថា បើ ហ៊ុន សែន អត់មានតម្លៃសម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រីដែលកំពុងព្យួរតំណែងមកចាំទូរស័ព្ទជួបខ្ញុំនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមិនមានការណាត់ជាមុន? កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពួកលោកចាត់ទុក ហ៊ុន សែន ជាមនុស្សមានតម្លៃដែលអស់លោកយល់ថា ត្រូវសុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបែរជានិយាយថា លោក ហ៊ុន សែន មិនមានតម្លៃក្នុងការចរចា។ តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឲ្យលោកបាត់ការចងចាំបែបនេះ?»។

បន្ថែមពីឆ្លើយតបបែបទះកំផ្លៀងលើនាយករដ្ឋមន្ត្រីស្ដីទីដ៏ព្រហើន សម្ដេ​ច ហ៊ុន សែន ក៏បង្រៀនបុគ្គលនិយាយស្ដីបែបបាត់ការចងចាំ អំពីតួនាទីគ្រប់គ្រងរដ្ឋថា៖«ខ្ញុំស្គាល់ច្បាស់ណាស់ ព្រោះខ្ញុំដឹកនាំនីតិប្រតិបត្តិតាំងពីលោកនៅជាកងទ័ពថៃក្រហម (កុម្មុយនីស្តថៃ) មិនទាន់ចេញពីព្រៃមកម្ល៉េះ និងឆ្លងកាត់នាយករដ្ឋមន្ត្រីថៃជាង១០នាក់។ ការចរចាពិតត្រូវធ្វើដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមែនជាមួយប្រធានព្រឹទ្ធសភា ហ៊ុន សែន នោះឡើយ។»។

នៅជុំវិញករណីដែលកន្លងទៅ នឹងនៅថ្ងៃទី១៦ ខែកក្កដា នេះ លោក phumtham wechayachai តែងប្រាប់ជនជាតិថៃថា កុំឲ្យស្តាប់ការលើកឡើងរបស់សម្ដេច ហ៊ុន សែន តាមវេទិកា និងបណ្ដាញសង្គមពេក សម្ដេចតេជោ ហ៊ុន សែន បានចោទសួរត្រឡប់វិញថា  តើលោកនាយករដ្ឋមន្ត្រីស្ដីទីថៃ​រូបនេះ ខ្លាចខ្លឹមសារក្នុងបណ្តាញសង្គមដែលសម្ដេចបង្ហោះសារចេញមែនទេ?

ជាចុងក្រោយ សម្ដេចតេជោ បញ្ជាក់លើទំព័រហ្វេសប៊ុកថា សម្ដេចមិនចង់ឆ្លើយតបជាមួយមនុស្សព្រហើនដូចលោក phumtham wechayachai ទេ ប៉ុន្តែដោយសារតែមានភាពចាំបាច់ក្នុងការបញ្ជូនសារពិតទៅប្រាប់ប្រជាជនថៃថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃសព្វថ្ងៃនេះមាន ចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ ឬចរចាតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ជាមួយលោកស្រីផែថងថានកន្លងទៅ។ សម្ដេចក៏ជូនពរបែបចំអកឱ្យលោក phumtham wechayachai  ប្រឹងតោងកៅអីនាយករដ្ឋមន្ត្រីស្តីទីឲ្យបានយូរបន្តិច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៩ នាទីutes មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម