អាជីព
ចាប់ផ្តើមអាជីវកម្មខ្នាតតូចពីផ្ទះ ដោយវិធីទាំងនេះ
អាជីវកម្មពីផ្ទះមានទំនោរទៅជាគំនិតអាជីវកម្មខ្នាតតូចថ្មីក្នុងសម័យកាលនេះ ដែលងាយស្រួលនិងអាចគ្រប់គ្រងបានចំណេញពេល មិនចំណាយទីតាំង។ល។
នៅក្នុងផែនការអាជីវកម្មនិងថវិការបស់គម្រោងរកស៊ីនិមួយៗ ត្រូវប្រាកដថាបញ្ចូលសម្ភារៈការិយាល័យនិងឧបករណ៍ណាមួយ ដែលធ្វើឱ្យគំនិតអាជីវកម្មតាមអ៊ិនធឺរណែតអាចមានកម្មភាពទៅបានរហ័ស ដូចជា កុំព្យូទ័រ Wifi អ៊ិនធឺរណែតល្បឿនលឿន តុ សាឡុងត្រឹមត្រូវ ការដាក់ធុងសម្រាម និងគេហទំព័រសម្រាប់អាជីវកម្ម។
គំនិតអាជីវកម្មដ៏អស្ចារ្យដែលអនុញ្ញាតឱ្យយើងអាចធ្វើការពីផ្ទះបានហើយទទួលប្រាក់ ព្រមជាមួយកាលវិភាគបត់បែនទៅលំហែរនៅភ្នំ ឬសមុទ្រក៏បានឱ្យតែមានសេវាinternet
អាចផ្ទេរឯកសារ។

ចូររិះរកមើលគំនិតអាជីវកម្មណា ដែលពិតជាអាច “បង្កើតឱ្យមានអំណរដល់អតិថិជន”ថាខំតាមរកសេវាកម្មនេះយូរហើយ?
១- ការបកប្រែ
ពហុភាសាតែងតែជាកំនើនតំរូវការឥតឈប់ក្នុងពាណិជ្ជកម្ម ដូច្នេះប្រសិនបើយើងអាចនិយាយបានពីរ ឬច្រើនភាសាសូមពិចារណាចាប់ផ្តើមអាជីវកម្មខ្នាតតូចមួយដែលអ្នកអាចរកប្រាក់បានតាមជំនាញទាំងនោះដោយស្វែងរកអតិថិជននៅលើគេហទំព័រដូចជា Upwork និង Flexjobs ហើយបង្កើតផលប័ត្យឺត ៗ ។ នៅពេលអ្នកធ្វើការដោយជោគជ័យជាមួយក្រុមហ៊ុនកាន់តែច្រើន យើងអាចជួលអ្នកបកប្រែជាច្រើននាក់មកជួយ ដែលពួកគេជំនាញភាសាផ្សេងៗទៀតដើម្បីពង្រីកការផ្តល់សេវាកម្មរបស់យើងក្រុមហ៊ុនយើងផ្ទាល់។
២-ម្ហូបអាហារកុម្ម៉ង់
ប្រសិនបើចេះចម្អិនអាហារ មានឱជារស អានម័យនិងច្នៃប្រឌិត ហើយរង់ចាំបើកហាង ឈប់ចាំទៅ។ មកបង្កើតហាងច្នៃប្រឌិតលើអនឡាញ ដែលនៅហុងកុងនិងអាមេរិក គេអាចរកប្រាក់ចំណូលពីអាជីវកម្មម្ហូបអាហារនៅផ្ទះនេះ ជាមួយលទ្ធភាពជួលកូនកាំបិត ឬចុងភៅរាប់សិបនាក់ ។ ការវិនិយោគដំបូងពឹងផ្អែកយ៉ាងច្រើនទៅលើទំហំសេវាកម្មម្ហូបដែលយើងចង់រៀបចំ។ ឧទាហរណ៍ ប្រសិនបើអ្នកចាប់ផ្តើមតូចៗ អាចគ្រប់គ្រងដោយខ្លួនឯង គួរតែអាចចាប់ផ្តើមអាជីវកម្មធ្វើម្ហូបនៅផ្ទះនេះកុំចំណេញច្រើនតែយកល្បី នៅពេលមានគេកុម្ម៉ង់ច្រើនយើងអាចជួលមនុស្សហើយចាប់ផ្តើម ចេញមុខម្ហូបផ្ទាល់ខ្លួន ដែលមិនមានគេឯងស្គាល់ដើម្បីយកចំណេញ។

៣- ជំនួយការអនឡាញ
គំនិតអាជីវកម្មដែលទទួលបានជោគជ័យបំផុតមួយ គឺការផ្តល់សេវាកម្មជំនួយការបែបនិម្មិត។ មនុស្សគ្រប់គ្នាមកពីសហគ្រាសធំ ៗ រហូតដល់មនុស្សឯកជន តែងត្រូវការជំនួយពីការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេ។ អ្នកអាចប្រើជំនាញរៀបចំដ៏ប្រសើររដើម្បីយកទំងន់ចេញពីស្មារបស់ពួកគេដូរយកលុយឬភាគលាភ។ ជាការពិតអ្នកនឹងទទួលបានប្រាក់ខែសម្រាប់ពេលវេលានិងការខំប្រឹងប្រែងក្នុងការងារមានជាអាថ៌ ឆ្លើយអ៊ីមែល រៀបចំការប្រជុំនិងបំពេញភារកិច្ចរដ្ឋបាលផ្សេងៗ។ ទទួលកូនចេញពីរៀនឬនិយាយអនឡាញជាមួយកូនៗរបស់ពួកគេពេលពួកគេរវល់។
៤- បង្កើតគេហទំព័រវេបសាយ
ការបើកវេបសាយគឺស្ថិតក្នុងចំណោមគំនិតអាជីវកម្មថ្មីដែលធ្វើឱ្យមនុស្សគ្រប់គ្នាអាចធ្វើការពីផ្ទះរហូតដល់និស្សិតទើបបញ្ចប់ការសិក្សារំភើបនិងលទ្ធផលដោយសារមានអ្នកជោគជ័យច្រើនមកហើយ។ យើងអាចផ្តើមដោយទិញគេហទំព័រអេឡិកត្រូនិក មកកែលម្អបន្ថែមទៀតតាមរយៈការធ្វើទីផ្សារមាតិកា SEO និងយុទ្ធសាស្ត្រថ្មីៗ។ នៅពេលដែលគេហទំព័រផ្តើមបង្កើតបានប្រាក់ចំណូលច្រើន យើងអាចវិនិយោគធំឬរកដៃគូបន្ថែម។
៥- អ្នកនិពន្ធឯករាជ្យ
ប្រសិនបើអ្នកជាអ្នកជំនាញផ្នែកសម្ដី ដែលមានចំណេះដឹងផ្នែកទីផ្សារទាក់ទាញ ហើយសរសេរបានយ៉ាងជ្រៅ អាចបង្កើតអាជីពខ្លួនជាអ្នកសរសេរអត្ថបទឯករាជ្យ។ មិនថាសរសេរប្លក់ មាតិកាគេហទំព័រឬសេចក្តីប្រកាសព័ត៌មានឱ្យក្រុមហ៊ុន ការងារជាច្រើននឹងហូរចូលមក។ អ្នកសរសេរអត្ថបទឯករាជ្យភាគច្រើនគិតថ្លៃពី ៤០ ទៅ ៥០ ដុល្លារក្នុងមួយម៉ោងនៅកូរ៉េនិងចិន ប៉ុន្តែអ្នកដែលមានជំនាញខ្ពស់អាចគិតថ្លៃច្រើនជាងនេះ។
ការសរសេរអត្ថបទឯករាជ្យគឺជាអាជីវកម្មដ៏ល្អមួយអាចធ្វើប្រតិបត្តិការពីទីតាំងពោរពេញដោយផាសុកភាពគឺ គេហដ្ឋាន ការិយាល័យ ឯកជន ផ្ទាល់ខ្លួនហើយមិនមានសម្ពាធពេលវេលា។
ដោយ៖ សុភា
ប្រភព៖ Zinkevych
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


