Connect with us

ព័ត៌មានអន្ដរជាតិ

EU ចេញទណ្ឌកម្មថ្មីលើរុស្ស៊ី ​កំណត់គោលដៅលើ​ហិរញ្ញវត្ថុ និងថាមពល

បានផុស

នៅ

សហភាពអឺរ៉ុប (EU) បានយល់ព្រមចេញកញ្ចប់ទណ្ឌកម្មថ្មីទី ១៨ ប្រឆាំងនឹងរុស្ស៊ី ដោយ​កំណត់គោលដៅ​លើ​វិស័យថាមពល និងហិរញ្ញវត្ថុរបស់ប្រទេសនេះ ចំពោះការឈ្លានពាន​អ៊ុយក្រែន​ដែល​កំពុងបន្ត។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ Euronews។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ចប់ទណ្ឌកម្មថ្មី ដែល​អនុម័តដោយ​បណ្ដាឯកអគ្គរដ្ឋទូត EU នៅទីក្រុងប្រ៊ុចសែល ​ហាមឃាត់រាល់ប្រតិបត្តិការទាំងអស់ជាមួយធនាគាររុស្ស៊ីចំនួន ២២ ស្ថាប័ន មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) និង​បុត្រសម្ព័ន្ធរបស់​មូលនិធិ​។ ទណ្ឌកម្ម​ហាត់ឃាតិ​ការប្រើប្រាស់ដោយផ្ទាល់ និងដោយប្រយោលនៃបំពង់បង្ហូរប្រេង Nord Stream ក្រោមសមុទ្របាល់ទិក​ ដែលបច្ចុប្បន្នត្រូវបានបិទ ប៉ុន្តែរុស្ស៊ី​ចង់ចាប់ផ្ដើមដំណើរការឡើងវិញនាពេល​អនាគត។

Euronews បាន​ស្រង់សម្ដីប្រភពការទូត ដែល​ឱ្យដឹងផងដែរថា ​EU នឹង​ផ្លាស់ប្តូរតម្លៃ​កំណត់សម្រាប់ប្រេង​រុស្ស៊ី ដែល​ដាក់ត្រឹម ៦០ ដុល្លារ/បារ៉ែល តាំងពីខែធ្នូ ឆ្នាំ ២០២២ ឱ្យ​ថោកជាងតម្លៃមធ្យមរបស់ទីផ្សារ ១៥ ភាគរយ។ ការកំណត់ថ្មី នឹង​ចាប់ផ្ដើមនៅត្រឹម ៤៧,៦០ ដុល្លារ/បារ៉ែល ហើយ​នឹង​មាន​ការធ្វើបច្ចុប្បន្នភាព​ដោយ​ស្វ័យប្រវត្តរៀងរាល់ ៦ ខែម្ដង ខណៈការកំណត់អាច​កែប្រែ ប្រសិន​បើ​ទីផ្សារប្រែប្រួលខ្លាំង។ ​ជាមួយគ្នានោះ EU ក៏បន្ថែមការហាមឃាត់នាវាដឹកប្រេងរុស្ស៊ី មិនឱ្យចូលកំពង់ផែ ឬប្រើប្រាស់សេវាកម្មផ្សេងៗរបស់អឺរ៉ុបផងដែរ។

គួរគូស​បញ្ជាក់ថា នេះគឺជាកញ្ចប់ទណ្ឌកម្មទី ១៨ ហើយ ដែល​ EU ដាក់លើរុស្ស៊ី រាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ពោលគឺរាប់តាំងពីរុស្ស៊ីចាប់ផ្ដើមការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំ។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយ​លើបណ្ដាញសង្គម​ X ថា៖ «សហភាពអឺរ៉ុបទើបតែបានអនុម័តកញ្ចប់ទណ្ឌកម្ម​ប្រឆាំងនឹង​រុស្ស៊ី​ដ៏ខ្លាំងក្លាបំផុតមកទល់ពេល​នេះ»។ ​

ចំណែក​ឯ​ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen វិញ បានសរសេរថា៖ «ខ្ញុំស្វាគម​កិច្ចព្រមព្រៀងស្តីពីកញ្ចប់ទណ្ឌកម្មលើកទី ១៨ របស់យើងប្រឆាំងនឹងរុស្ស៊ី។ យើងកំពុងវាយប្រហារចំកណ្ដាល​បេះដូងនៃម៉ាស៊ីនសង្រ្គាមរបស់រុស្ស៊ី ដោយ​កំណត់គោលដៅវិស័យធនាគារ ថាមពល និងឧស្សាហកម្មយោធា និងរួមទាំង​ការកំណត់តម្លៃប្រេង​ថ្មី»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

បើទាហានថៃជាន់មីនលើដីខ្លួនឯង រឿងអីមកចោទកម្ពុជា ហើយចង់ប្តឹងទៅ UN ទៀត?

ព័ត៌មានជាតិ៣៦ នាទីutes មុន

កម្ពុជា កំពុងរងឥទ្ធិពលពីព្យុះទី៦ឈ្មោះ វីពផា (Wipha)

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

សោកនាដកម្មលិចទូកទេសចរណ៍នៅវៀតណាម រកឃើញមនុស្សស្លាប់ ដល់ ៣៤នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

Sokha Hotels

ព័ត៌មានពេញនិយម