Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

បានផុស

នៅ

បន្ទាយមានជ័យ ៖ នា​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៨ គណៈ​បញ្ជាការ​ឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ​ ដោយ​សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងបើកល្បែងអនឡានខុសច្បាប់ចំនួន០១ទីតាំង ដែល​មានម្ចាស់ ឈ្មោះ ហុង រស្មី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការ​នោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២៨នាក់ ក្នុងនោះស្រ្តី០៣នាក់។ ចំពោះ​សម្ភារៈ​សមត្ថកិច្ច​ដកហូត​បាន កុំព្យូទ័រចំនួន១៦ គ្រឿង , ម៉ាស៊ីនព្រីនចំនួន០៣គ្រឿង, តុធ្វើការចំនួ១៨,ទូរស័ព្ទចំនួន៩៥ គ្រឿង , ipad ចំនួន១៦គ្រឿង , សម្លៀកបំពាក់ពូលីសចិនមួយចំនួន, អាយកូមចំនួន០៤គ្រឿង , ខ្នោះដៃចំនួន០១, ទូដែកចំនួន០១ , ជញ្ជីងថ្លឹងគ្រឿងញៀន,ប្រអប់ដាក់គ្រឿងញៀនចំនួន០១, ម្សៅក្រាម​ពណ៌សថ្លា​សង្ស័យសារធាតុញៀនមួយចំនួនធំ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនថែមទៀត។

ជនសង្ស័យ​ដែលត្រូវបានឃាត់ខ្លួន និង​វត្ថុតាង​ទាំងអស់​បាន​បញ្ជូន​ទៅ​មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីបន្តអនុវត្តនីតិវិធី ។ សូម​បញ្ជាក់​ថា សមត្ថកិច្ច​នឹង​ចាត់​វិធានការ តាម​ផ្លូវច្បាប់​ឱ្យ​តឹងរ៉ឹង​បំផុត​ចំពោះមេក្លោងទាំងឡាយណា ដែល​ជាប់ពាក់ព័ន្ធនឹងអំពើឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម