សន្តិសុខសង្គម
អាវុធហត្ថខេត្តសៀមរាប ហៅយុវជនម្នាក់ណែនាំអប់រំ ពាក់ព័ន្ធករណីយកឯកសណ្ឋានយោធាស្លៀករាំលេងបង្ហោះលើបណ្ដាញសង្គម
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានកោះហៅយុវជនម្នាក់ដើម្បីអប់រំណែនាំ ក្រោយយុវជនរូបនេះថតវីដេអូពាក់ឯកសណ្ឋានយោធា សម្ដែង និងរាំ បង្ហោះក្នុងបណ្តាញសង្គមតិកតុក (TikTok) ដែលជាការធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ។

ការកោះហៅមកសួរនាំ និងអប់រំនេះ ធ្វើឡើងបន្ទាប់ពីកាលពីពេលថ្មីៗនេះ បានឃើញយុវជនរូបនេះថតវីដេអូពាក់ឯកសណ្ឋានយោធា សម្ដែង និងរាំ បង្ហោះក្នុងបណ្តាញសង្គមតិកតុក (TikTok) ចំនួនពីរឃ្លីប ដោយបានសរសេរខ្លឹមសារ “Make up ចូលជួរបិះមិនទាន់ ជីវិតជូនជាតិធាតុជូនម្តាយ រាងកាយជូនបងៗទាហាន” លើគណនីតិកតុក (TikTok) របស់ខ្លួន ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍ឱ្យមានគេចូលមកមើលគណនីតិកតុកហាង របស់ខ្លួន។

តាមការសាកសួរ យុវជនម្នាក់នោះមានទីលំនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានមុខរបរជាបុគ្គលិកផ្នែកលក់ និងថតប្រម៉ូតហាង។ បន្ទាប់ពីសួរនាំ កម្លាំងជំនាញបានណែនាំ និងអប់រំឱ្យលុប និងបញ្ឈប់រាល់ការបង្ហោះវីដេអូ ដែលធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តទៀត ទើបឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។

យុវជនរូបនេះ បានទទួលស្គាល់កំហុស ដែលបានប្រព្រឹត្តនាពេលកន្លងមក ដោយខ្វះការពិចារណា ក្នុងការបង្ហោះវីដេអូខាងលើ និងបានសន្យាថា លុបវីដេអូទាំងនោះចោលវិញ ព្រមទាំងបានធ្វើការសុំទោសជាសាធារណៈចំពោះបងៗកងទ័ពទាំងអស់ផងដែរ៕
អត្ថបទ៖ ជុន កុសល


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន