Connect with us

ព័ត៌មានជាតិ

ចាប់ពីយប់ថ្ងៃទី២៥នេះទៅ លោក ស សុខា បញ្ជាឱ្យ នគរបាលផ្អាកផាកពិន័យ តែឱ្យពលរដ្ឋគោរពច្បាប់ដើម្បីការពារអាយុជីវិត

បានផុស

នៅ

ប្រមុខមហាផ្ទៃកម្ពុជា លោក ស សុខា អះអាងថា ចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះតទៅតែម្ដង លោកសម្រេចបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ដែលមានស្នងការនគរបាលរាជធានី-ខេត្តជាសេនាធិការ ផ្អាកជាបណ្ដោះអាសន្ន ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រហូតដល់មានការបញ្ជាក់ជាថ្មីនាពេលក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទបញ្ជារបស់លោក ស សុខា នាពេលនេះកើតឡើងបន្ទាប់ពីមានការផ្សាយនៅលើបណ្ដាញសង្គមថាប៉ូលីសចរាចរណ៍បានធ្វើសកម្មភាពផាកពិន័យលើពលរដ្ឋកម្ពុជាដែលភៀសសឹកចេញពីតំបន់ប្រឈមផ្ទុះសង្គ្រាមបង្កឡើងដោយភាគីថៃ ឆ្ពោះទៅកាន់ទីទួលសុវត្ថិភាព។

លោក ស សុខា អះអាងថា ក្នុងចន្លោះពេលនេះ មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស និងបន្តអនុវត្តតួនាទីភារកិច្ច សម្របសម្រួលការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ជាពិសេសតាមដងផ្លូវជាតិសំខាន់ៗ ដែលមានការធ្វើចរាចរណ៍របស់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងបេសកកម្មការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ។

ក្នុងពេលជាមួយគ្នានេះ ប្រមុខមហាផ្ទៃកម្ពុជាលោក ស សុខា ទទូច ជនរួមជាតិ ដែលធ្វើដំណើរតាមដងផ្លូវមេត្តាគោរពច្បាប់ បើកបរប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាសុវត្ថិភាព និងអាយុជីវិតផ្ទាល់ខ្លួន រួមទាំងអ្នកដំណើរផ្សេងទៀតលើដងផ្លូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម