សេចក្ដីជូនដំណឹង
ផ្ទះថ្មី ក្តីសង្ឃឹមថ្មី – ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចាប់ផ្ដើមជំនួយដល់ក្រុមគ្រួសាររងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ដោយផ្តល់ផ្ទះចំនួន ១០០ ខ្នង និងរៀបចំយុទ្ធនាការប្រមូលមូលនិធិជាបន្ត
ភ្នំពេញ, កម្ពុជា ៖ ក្នុងការឆ្លើយតបចំពោះជនភៀសសឹកដែលរងផលប៉ះពាល់នៅតំបន់ព្រំដែន ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានចាប់ផ្ដើមយុទ្ធនាការជំនួយសង្គ្រោះសំខាន់មួយ ដោយផ្តល់នូវជំនួយជាផ្ទះចល័តថ្មី ចំនួន ៥០ ខ្នង និងជួសជុលផ្ទះដែលរងការខូចខាតធ្ងន់ចំនួន ៥០ ខ្នងទៀតទៅគ្រួសារដែលបានជួបប្រទះការបាត់បង់ទីលំនៅ។
ការចាប់ផ្ដើមនេះជាផ្នែកមួយនៃយុទ្ធនាការធំមួយដែលនឹងមានបន្តទៀត រួមមានការប្រមូលមូលនិធិ ដើម្បីផ្តល់ការគាំទ្រយ៉ាងយូរអង្វែង និងស្ថេរភាពទៅសហគមន៍ដែលរងផលប៉ះពាល់។
ផ្ទះចល័តទាំងនេះ ត្រូវបានរចនាឡើងអោយមាន ស្ថេរភាព និងងាយស្រួលក្នុងការរស់នៅ ដើម្បីជាទីស្នាក់អាស្រ័យភ្លាមៗដល់គ្រួសារដែលរងផលប៉ះពាល់។
យុទ្ធនាការមួយនេះបានបង្ហាញពីការប្តេជ្ញាយ៉ាងរឹងមាំរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះប្រទេសជាតិ និងប្រជាជនខ្មែរ ស្របតាមយុទ្ធសាស្ត្រ “ការធ្វើអោយពិភពលោកកាន់តែប្រសើរ” របស់ក្រុមហ៊ុននៅទូទាំងពិភពលោក។
លោក Andy Hewson អគ្គនាយកក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា “អស់រយៈពេល៣០ឆ្នាំមកហើយ ដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានវត្តមាននៅទីនេះជាមួយប្រជាជនកម្ពុជា ដោយយើងមិនមែនគ្រាន់តែជាក្រុមហ៊ុនផលិតស្រាបៀរប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូក្នុងការរីកចម្រើនរួមគ្នា” ។ “នៅក្រុមហ៊ុន ហ៊ិននីគែន ការប្តេជ្ញាចិត្តក្នុងការធ្វើអោយពិភពលោកកាន់តែប្រសើររបស់គឺជាយុទ្ធនាការនៃដំណើរការអាជីវកម្មរបស់យើងទាំងមូល ចាប់ពីការថែរក្សាបរិស្ថានរហូតដល់ការទទួលខុសត្រូវសង្គម។
ការផ្តល់ជំនួយនេះគឺជាការបន្តនូវគុណតម្លៃរបស់យើង ដោយមានការចូលរួមបន្ថែមពីបុគ្គលិករបស់ក្រុមហ៊ុន និងដៃគូសហការរបស់យើងផងដែរ ដើម្បីធានាថាគ្រួសារទាំងនេះនឹងទទួលបានជំនួយសមស្របក្នុងការចាប់ផ្ដើម និងជាក្តីសង្ឃឹមថ្មីមួយ។”
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏កំពុងចាប់ផ្ដើមយុទ្ធនាការប្រមូលមូលនិធិ រួមជាមួយថ្នាក់ដឹកនាំសហគមន៍ ដៃគូតំណាងចែកចាយ និងដៃគូផ្គត់ផ្គង់ផ្សេងទៀរ។ យុទ្ធនាការនេះនឹងរួមមានសកម្មភាពប្រមូលមូលនិធិ ព្រឹត្តិការណ៍សប្បុរសធម៌ និងកម្មវិធីស្ម័គ្រចិត្តដែលចូលរួមដោយបុគ្គលិក។
ថវិកាទាំងអស់ដែលប្រមូលបាននឹងត្រូវបានឧបត្ថម្ភបន្ថែមទៀត ទៅលើលំនៅស្ថាន សុខភាព និងការអប់រំសម្រាប់សហគមន៍នៅជាយព្រំដែន។
ការចាប់ផ្ដើមនេះបង្ហាញយ៉ាងច្បាស់ពីជំហរនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលជឿជាក់ថាភាពជោគជ័យរបស់យើងគឺត្រូវតែដើរដំណើររួមគ្នាជាមួយផលវិជ្ជមានដល់សង្គម។
អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេនៅលើពិភពលោក ដែលជាក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនវិនិយោគឈានមុខនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤។ ជាមួយគោលបំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើររ ក្រុមហ៊ុនហ៊ិននីគែន ហ៊ិននីគែន ខេមបូឌា មានម៉ាកយីហោស្រាបៀរចំនួន ៥ រួមមាន ស្រាបៀរ Heineken ® ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ក្រុមហ៊ុនមាននិយោជិតប្រមាណ ៧០០នាក់ និងផ្តល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦,០០០នាក់នៅទូទាំងសង្វាក់ផលិតកម្មរបស់ខ្លួន។ តាមរយៈយុទ្ធសាស្ដ្រ «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញាចិត្ដចូលរួមនិរន្ដរភាពបរិស្ថាន និង ព្រមទាំងសង្គម និងការពិសាប្រកបដោយការទទួលខុសត្រូវ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ heinekencambodia.com

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


