ព័ត៌មានជាតិ
កម្ពុជាបង្កើតក្រុមសម្របសម្រួលជាមួយអ្នកអង្កេតការណ៍លើបទឈប់បាញ់បង្ហាញពីឆន្ទៈចំពោះសន្ដិភាព
កម្ពុជាបានសម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយអ្នកអង្កេតការណ៍អន្តរជាតិលើបទឈប់បាញ់ដែលបានបង្ហាញនូវឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅ។

ក្រុមការងារនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែកក្កដា ដើម្បីសម្របសម្រួលជាមួយក្រុមអ្នកអង្កេតការណ៍ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី។ សមាសភាពនៃក្រុមសម្របសម្រួលនេះដឹកនាំដោយប្រធានមួយរូបគឺរដ្ឋមន្រ្តីការពារជាតិ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋលេខាធិការក្រសួងការបរទេសលោក គង់ ភោគ និងរដ្ឋលេខាធិការក្រសួងការពារជាតិលោក រ៉ាត់ ដារ៉ារ័ត្ន ជាអនុប្រធាន ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នសំខាន់ៗពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថាក្រុមការងារនេះនឹងជួយសម្រួលដល់ការបំពេញភារកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍មកផ្ទៀងផ្ទាត់ និងការអនុវត្តន៍បទឈប់បាញ់។

បន្ទាប់ពីមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ អាស៊ានបានបង្កើតក្រុមអ្នកអង្កេតការណ៍អន្តរកាលមួយ ដែលមានប្រទេសម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ដើម្បីចុះពិនិត្យតំបន់រងផលប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ។ កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅក្រុមអ្នកអង្កេតការណ៍នេះបានពិភាក្សាជាមួយមេបញ្ជាការភូមិភាគ៤ និងបានចុះពិនិត្យតំបន់រងផលប៉ះពាល់ពីការទម្លាក់គ្រាប់បែកពីថៃផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


