Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ ៧ មករា នាំយកអំណោយសប្បុរសជនចែកជូនដល់កងទ័ពជួរមុខ

បានផុស

នៅ

លោក​អភិបាលរងខណ្ឌ​ ៧​ មករា បាន​ដឹកនាំ​ប្រតិភូ​សាលា​ខណ្ឌ នាំ​យក​អំណោយ​ដែល​ទទួល​បាន​ពី​ការ​បរិច្ចាគ​ពី​សប្បុរសជន​ទៅ​ចែក​ជូន​ដល់​កងទ័ព​ជួរមុខ និង​ជនភៀសសឹក នៅ​ខាង​ខេត្ត​ព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ ប្រតិភូ​ខណ្ឌ​ ៧ ​មករា ដឹកនាំ​ដោយ​លោក កេ​ត ឧ​ត្ត​ម អភិបាលរងខណ្ឌ ​៧ ​មករា ដែល​ជា​អ្នកតំណាង​ឲ្យ​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ ៧ ​មករា បាន​នាំយក​អំណោយ​សប្បុរសធម៌​ពី​សប្បុរសជន ចែក​ជូន​ដល់​កងទ័ព​ជួរមុខ កម្លាំង​កងពលតូច​អន្តរាគមន៍​លេខ ៣៩៣ ស្ថិតនៅ​ក្នុងភូមិ​រុងរឿង​មួយ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។

ក្នុងឱកាស​នេះដែរ លោក កេ​ត ឧ​ត្ត​ម បាន​សម្តែង​ការគោរព​ដ៏​ខ្ពង់ខ្ពស់ និង​ផ្ញើ​សារ​សួរសុខទុក្ខ​ពី​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ ៧ ​មករា ជូន​ដល់ កងកម្លាំង វីរ​កងទ័ព​ជួរមុខ​ទាំងអស់ សូម​ជូនពរ​ឲ្យ​កងទ័ព​ទាំងអស់​ប្រកបដោយ​សុខភាព​ល្អ កម្លាំង​រឹងមាំ មាន​ទឹកចិត្ត​ក្លាហាន ដើម្បី​បន្ត​បម្រើ​ភារកិច្ច​ការពារ​ព្រំដែន​ជាតិ ឈ្នះ​មារ​សត្រូវ ដោយ​ជោគជ័យ និង​សុវត្ថិភាព​ពេញលេញ។

សកម្មភាព​នេះ គឺជា​ការ​ចង​សម្ព័ន្ធ​មេត្រីភាព រវាង​រដ្ឋបាល​ខណ្ឌ​ ៧​ មករា និង​រដ្ឋបាល​ខណ្ឌ​ទួលគោក ដែល​បាន​សហការ​គ្នា​នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ​ និង​សម្ភារៈ​ប្រើប្រាស់​ជាច្រើន​ប្រភេទ ជួយ​ដល់​វីរ​កងទ័ព​ជួរមុខ ដើម្បី​លើកទឹកចិត្ត​​កងកម្លាំង​ដ៏​អង់អាច​ក្លាហាន ពលី​ជីវិត​ការពារ​ដែន​អធិបតេយ្យ​ភាព​កម្ពុជា៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម