ព័ត៌មានជាតិ
រដ្ឋបាលរាជធានីបន្តនាំយកអំណោយទៅប្រគល់ជូនមណ្ឌលសុខភាពគូលែន និងកងពលធំអន្តរាមន៍លេខ៣
អំណោយជាថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគជាច្រើនមុខ និងថវិកាមួយចំនួនរបស់សប្បុរសជន ដែលបានផ្តល់មករដ្ឋបាលរាជធានី ត្រូវបានលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនដល់មណ្ឌលសុខភាពគូលែន និងកងពលធំអន្តរាមន៍លេខ៣។

ពិធីប្រគល់ និងទទួលបានធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ នៅក្នុងបរិវេណមណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ ក្រោមវត្តមានលោក ឯក ឃុនដឿននិងលោកទិត្យ សារុំប្រធានមណ្ឌលសុខភាពគូលែននិងលោក ប៉ែន ជឹង អភិបាលស្រុកគូលែន និងតំណាងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដោយចែកជាពីរទីតាំងផ្សេងគ្នា។
លោក ទិត្យ សារុំ បានឲ្យដឹងថា នាអំឡុងសង្គ្រាមរវាងកម្ពុជា និងថៃ និងក្រោយបិទបញ្ចប់ការឈប់បាញ់យប់ថ្ងៃទី ២៩ខែកក្កដាឆ្នាំ២០២៥ នៅមណ្ឌលសុខភាពគូលែន មានបងប្អូនវីរកងទ័ព កងនគរបាលជាតិការពារព្រំដែន និងប្រជាពលរដ្ឋភៀសសឹក ដែលរងរបួសពីការបាញ់ផ្លោងគ្រាប់ និងបាញ់ផ្សែងពុលរបស់ទាហានថៃ បានចូលមកសម្រាកព្យាបាលជំងឺនៅទីនេះ។

ជាមួយគ្នានោះលោក ទិត្យ សារុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តាមរយៈលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ចំពោះអំណោយដែលបាននាំយកមកប្រគល់ជូនមណ្ឌលសុខភាពគូលែននេះ។
លោក ឯក ឃុនដឿន បានបន្តដំណើរទៅប្រគល់អំណោយជូនកងពលធំអន្តរាគមន៍លេខ៣ ចំនួនមួយរថយន្ត ដែលមានគ្រឿងឧបភោគបរិភោគដូចជា ត្រីងៀត សាច់ក្រក មី ទឹកសុទ្ធ ទឹកក្រូច នំ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ឆៃប៉ូវ កៅស៊ូតង់ កន្ទេល អង្រឹង និងបន្លែជាមុខផងដែរ។
តំណាងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលជានិច្ចជាកាល លោកអភិបាលនិងសហការីតែងតែជួយឧត្តម្ភមកដល់កងពលអន្តរាគមន៍លេខ៣ ជាក់ស្តែងក្នុងគ្រាដែលប្រទេសជាតិមានសង្រ្គាមឈ្លានពានពីទាហានថៃ លោក ឃួង ស្រេង តែងចាត់បញ្ជូនប្រតិភូរដ្ឋបាលរាជធានីភ្នំពេញនាំយកមកប្រគល់ជូនដល់កងទ័ពជួរមុខជាបន្តបន្ទាប់ សូមបងប្អូនជនជាតិរួមទាំងអស់ កុំបារម្ភ យើងខ្ញុំនៅជួរមុខប្តេជ្ញាចិត្តខាច់ខាតការពារទឹកដីកម្ពុជាមិនឲ្យបាត់បង់សូម្បីមួយមីលីម៉ែត្រឡើយ។

ក្នុងឱកាសនៃការផ្តល់អំណោយនៅទីតាំងទាំង២កន្លែងនោះ លោក ឯក ឃុនដឿន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក និងសូមថ្លែងអំណរគុណពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដល់បងប្អូនវីរកងទ័ពជួរមុខ និងកងនគរបាលជាតិការពារព្រំដែន ដែលបានលះបង់ប្តូរផ្តាច់អាយុជីវិត ដើម្បីការពារទឹកដីពីការឈ្លានពានរបស់ទាហានថៃ និងជូនពរឱ្យបងប្អូនទាំងអស់ មានសុខភាពល្អឆាប់ជាសះស្បើយ និងឈ្នះអស់មាសត្រូវឈ្លានពាន។
ជាមួយគ្នានោះលោក ឯក ឃុនដឿន ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១លានរៀល ជូនមណ្ឌលសុខភាពគូលែនផងដែរ៕





អត្ថបទ៖ ស្រីរ័ត្ន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


