ជីវិតកម្សាន្ដ
នាយ ពាក់មី ស្នើសប្បុរសជនចូលរួមមូលនិធិធ្វើផ្ទះឱ្យយោធិនរហ័សនាម “Rambo ខ្មែរ” មានផ្ទះនៅនឹងគេ
នាយ ពាក់មី ផ្តួចផ្តើមគំនិតជួយសង់ផ្ទះជូនយោធិនមួយរូប ដែលមហាជនឱ្យរហ័សនាមថា “Rambo ខ្មែរ” បន្ទាប់ពីមើលឃើញពីទុក្ខលំបាករបស់លោក និងក្រុមគ្រួសារ ដែលស្ថិតក្នុងស្ថានភាពក្រលំបាក គ្មានផ្ទះសម្បែង និងកំពុងស្នាក់អាស្រ័យផ្ទះរបស់សាច់ញាតិ។

តាមរយៈសំណេរលើទំព័រហ្វេសប៊ុកផ្លូវការ រាត្រីថ្ងៃទី០២ សីហានេះ នាយ ពាក់មី អំពាវនាវសប្បុរសដូច្នេះថា “សូមបងប្អូនជួយឱ្យគាត់មានផ្ទះនៅនឹងគេផង”។ ទន្ទឹមនេះ នាយ ពាក់មី អះអាងដែរថា ជុំវិញកិច្ចការងារសាងសង់ផ្ទះជូនយោធិនរូបនេះ គឺលោកជាអ្នកធ្វេីការងារនេះដោយផ្ទាល់។
បើតាមវីដេអូសម្ភាស នាយ ពាក់មី បញ្ជាក់ដែរថា ក្នុងមូលនិធិជួយសង់ផ្ទះជូនគ្រួសារយោធិនរូបនេះ គឺត្រូវការទិញទាំងដីផងដែរ ដោយតម្លៃដីជាប់ទីតាំងផ្ទះសាច់ញាតិរបស់គាត់នោះ តម្លៃ ១១០០០ដុល្លារ ។ ចំណែកឯការចំណាយលើការសាងសង់ផ្ទះ នាយ ពាក់មី នឹងបន្តស្នើសុំទៅកាន់ឧកញ៉ាៗ និងសប្បុរសជនដទៃទៀត។
សូមស្តាប់វីដេអូសម្ភាសលម្អិត៖
ជាមួយនឹងការស្នើសុំនេះ មហាជនបានសម្តែងការគាំទ្រពេញទំហឹង។ ក្នុងចំណោមនោះ មានមតិភាគច្រើនលើកឡើងថា សម្រាប់វីរៈកងទ័ពកម្ពុជា គួរតែទទួលបានការគិតគូរនិងយកចិត្តទុកដាក់។ ខ្លះទៀត លើកឡើងថា “ជាពេលវេលាបង្ហាញការដឹងគុណសម្រាប់កងទ័ពការពារជាតិ”។
គួររម្លឹកថា យោធិនរូបនេះ ក៏មិនខុសពីពលទាហានខ្មែរពលីជាច្រើនរូបផ្សេងទៀតនោះដែរ។ កំឡុងពេល ដែលសៀមឈ្លានពានកម្ពុជា លោកបានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន តទល់នឹងសត្រូវឈ្លានពាន ខណៈទទួលបានការកោតសរសើរពីសំណាក់មហាជនកម្ពុជាគ្រប់ៗគ្នា។ ដោយហេតុនេះ នាយ ពាក់មី ក៏សន្យាសង់ផ្ទះជូនយោធិនរូបនេះ ដើម្បីមានលំនៅជាក់លាក់នឹងគេ អាចបន្តប្រកបការងារចិញ្ចឹមកូនៗដោយមិនកង្វល់ច្រើនទៅថ្ងៃមុខ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


