Connect with us

ព័ត៌មានអន្ដរជាតិ

កុបកម្មក្នុង​ពន្ធនាគារ​ដ៏​សាហាវ​នៅ​រដ្ឋ Veracruz ប្រទេសម៉ិកស៊ិកសម្លាប់អ្នកទោស៧នាក់

បានផុស

នៅ

កុបកម្មក្នុងពន្ធនាគារដ៏ហិង្សាមួយបានផ្ទុះឡើងកាលពីរសៀលថ្ងៃសៅរ៍នៅក្នុងទីក្រុង Tuxpan រដ្ឋ Veracruz ភាគខាងកើតប្រទេសម៉ិកស៊ិក បណ្ដាលឲ្យអ្នកទោស ៧ នាក់បាត់បង់ជីវិតនិង១១នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានXinhua នៅថ្ងៃទី០៤ខែសីហា។

អគ្គិភ័យឆាបឆេះក្នុងអំឡុងពេលមានកុបកម្ម។ ( រូបភាព៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលេខាធិការដ្ឋានសន្តិសុខសាធារណៈរដ្ឋ Veracruz កុបកម្មបានបង្កភាពចលាចលពេញពន្ធនាគា តែស្ថានការណ៍ត្រូវបានគ្រប់គ្រងបាននៅព្រឹកថ្ងៃអាទិត្យ ដោយមានអន្តរាគមន៍ពីឆ្មាំជាតិ បុគ្គលិកការពារជាតិ និងកងកម្លាំងសន្តិសុខរដ្ឋ។ អគ្គិភ័យដែលបានឆាបឆេះក្នុងអំឡុងពេលចលាចលត្រូវបានពន្លត់ទាំងស្រុង ហើយអ្នកទោសជាច្រើននាក់ត្រូវបានផ្ទេរទៅកាន់ពន្ទនាគាផ្សេងទៀតនៅក្នុងទីក្រុង Panuco ដើម្បីការពារការរំខានបន្ថែមទៀត។

ក្រោយហេតុការណ៍ដ៏សាហាវនេះ រដ្ឋាភិបាលរដ្ឋ Veracruzបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខ និងលក្ខខណ្ឌរស់នៅនៅក្នុងប្រព័ន្ធពន្ធនាគាររឡើងវិញ ដោយធ្វើការសម្របសម្រួលជាមួយភ្នាក់ងារសហព័ន្ធ និងក្នុងស្រុក។ ចំពោះមូលហេតុ​នៃ​កុបកម្ម​ដ៏ហិង្សានេះកំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេតនោះឡើយ៕

ប៉ូលិសនៅខាងក្រៅពន្ធនាគាក្រោយមានកុបកម្ម។ (រូបភាព៖ APA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម