ព័ត៌មានជាតិ
ក្រុមហ៊ុនអាមេរិក Argentem Creek គ្រោងវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា
ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគដ៏សំខាន់មួយអាមេរិកកំពុងសិក្សាស្វែងរកឱកាសវិនិយោគលើកវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដែលជាយុទ្ធសាស្រ្តនៃការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់។

ការលើកឡើងអំពីផែនការវិនិយោគនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) និងលោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek និងសហការី ចូលជួបពិភាក្សាការងារ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ។
បើយោងតាម NBC ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគដ៏សំខាន់មួយក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មនៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជា។
ក្នុងជំនួបនេះ លោក Pravel Fedorov ប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន Salmon Group បានលើកឡើងអំពីវឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុន Salmon Group គំរូអាជីវកម្មដែលផ្តោតលើហិរញ្ញវត្ថុឌីជីថល និងសារៈសំខាន់នៃបទប្បញ្ញាត្តិដែលមានភាពអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍនវានុវត្តហិរញ្ញវត្ថុថែមទៀត។

លោកស្រីបណ្ឌិត ជា សិរី បានស្វាគមន៍ចំពោះការចាប់អារម្មណ៍លើសក្តានុពលវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា និងបានមានប្រសាសន៍ពីច្បាប់ស្តីពីវិនិយោគកម្ពុជាដែលមានលក្ខណៈបើកចំហរសម្រាប់វិនិយោគិនបរទេស ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដែលមានលក្ខណៈអំណោយផល។
លោកស្រីបណ្ឌិត បានណែនាំ និងផ្តល់អនុសាសន៍ពីជម្រើសសំខាន់ៗមួយចំនួនសម្រាប់ការចូលមកវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាលើកដំបូងឱ្យទទួលបានជោគជ័យ ដើម្បីផ្តល់ជាសារដ៏សំខាន់ក្នុងការផ្តល់ទំនុកចិត្តនិងការទាក់ទាញវិនិយោគបន្ថែមទៀតមកកម្ពុជា។
លោកស្រីក៏បានលើកទឹកចិត្តឱ្យបន្តទំនាក់ទំនងជាមួយមន្រ្តីជំនាញដើម្បីផ្លាស់ប្តូរព័ត៌មាន សំដៅធ្វើការសម្រេចចិត្តវិនិយោគត្រឹមត្រូវ ព្រមទាំងបានជំរុញឱ្យក្រុមវិនិយោគិនទៅទស្សនាសារមន្ទីរព្រះស្រីឦសានវរ្ម័ន (ស.ស.រ.) ផងដែរ ដើម្បីឈ្វេងយល់ពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុកម្ពុជា។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាបង្ហាញថា ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។
ការអភិវឌ្ឍ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ ជាកត្តាសំខាន់ក្នុងការលើកកម្ពស់លទ្ធភាពធ្វើប្រតិបត្តិការឆ្លងគ្នារវាងគ្រឹះស្ថានធនាគារ ដែលនឹងរួមចំណែកបង្កើនប្រសិទ្ធភាពនៃការទូទាត់អន្តរធនាគារ។

ជាក់ស្ដែងធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធទូទាត់សងប្រាក់រួម កាលពីខែឧសភា ឆ្នាំ ២០២៤ និងមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៥២ បានដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធ។
នៅក្នុងឆ្នាំ ២០២៤ ប្រតិបត្តិការបញ្ជាទូទាត់សងប្រាក់អេឡិកត្រូនិកជាប្រាក់រៀលជាង ៣ ម៉ឺន ៧ ពាន់ប្រតិបត្តិការកើនឡើង ៣៣,៥៥% ដែលមានទំហំទឹកប្រាក់ ៥២៣៦ ប៊ីលានរៀល កើនឡើង ៧,៣៨%។
ចំណែកឯចំនួនប្រតិបត្តិការបញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិកជាប្រាក់ដុល្លារជាង ៦១ ម៉ឺនប្រតិបត្តិការថយចុះ ៣,៣៣% គិតជាទំហំទឹកប្រាក់ជាង ១៥ ពាន់លានដុល្លារ(១៥៣៩៣) កើនឡើង១៧,៣៤% ធៀបនឹងឆ្នាំ ២០២៣៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៧ ថ្ងៃ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


