Connect with us

កីឡា

ម្ចាស់មេដាយអន្តរជាតិ ៨គ្រឿង សុខុន សីហនុត ពេលនៅសាលារៀនមិនសូវហ៊ានលេងច្រើនទេខ្លាចជ្រុលដៃជើង

បានផុស

នៅ

កីឡាករ​ជើង​ខ្លាំង​ប្រចាំ​កីឡា​ហាប់គីដូ​ សុខុន សីហនុត ថា​នៅ​ពេល​ទៅ​សាលា​រៀន​ម្ដងៗ​មិន​សូវ​ហ៊ាន​លេង​ច្រើន​ ឬ​ប្រើដៃជើង​ទេ​ ព្រោះ​ខ្លួន​ខ្លាច​ជ្រុល​ដោយ​សារ​មិត្តភ័ត្រ​មិន​ចេះក្បាច់​គុន​ដូច​ខ្លួន​ឡើយ​អាច​បណ្ដា​ឲ្យ​មាន​គ្រោះ​ថ្នាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុខុន សីហនុត ពេល​ប្រកួត​កន្លងទៅ

សុខុន សីហនុត ដែល​កំពុង​សិក្សា​នៅ​វិទ្យាល័យ​ទួល​ទំពូង​ ថ្នាក់​ទី៨​ បាន​ឲ្យ​ដឹង​មក​ថា​ គ្រូ​ធំ​លោក​ គង់​ ចាន់ធីណា​ បាន​ប្រាប់​សិស្ស​ៗ​ទាំ​ងអស់​រួម​ទាំង​ខ្លួន​ផង​ដែរ​គឺ​ពេល​ទៅ​រៀន​ក្ដី​កុំ​វាយ​គេ​ឯង​ ឬ​មិត្តភ័ត្រ​ដាច់​ខាត។​ កាល​ណា​ដែល​ខ្លួន​ចេះ​ក្បាច់​គុន​បែប​នេះ​បើ​​លេង​ដៃ​ជើង​ ឬ​ជ្រុល​អាច​នឹង​មាន​គ្រោះ​ថ្នាក់ដល់​​ដ៏​អ្នក​ដទៃ​ ដូច្នេះ​អ្នក​ចេះ​ត្រូវ​មាន​ការ​អត់ធ្មត់​ និង​ប្រុងប្រយ័ត្ន​ខ្ពស់។​

សុខុន សីហនុត ពេល​ប្រកួត​កន្លងទៅ

កីឡាករ​ឆ្នើម​របស់​ ហាប់គីដូ​ ខាង​លើ​បន្ថែម​ទៀត​ថា​ ពេល​ខ្លះ​មិត្តភ័ត្រ​បបួល​លេង​ដៃជើង​គឺ​រូប​គេ​ដើរ​ចេញ​ហើយ​ និង​មិន​សូវ​តបត​ច្រើន​​នោះ​ឡើយ។​ ព្រោះ​ខ្លួន​ខ្លាច​មាន​គ្រោះ​ថ្នាក់​ចៃដន្យ​ណា​មួយ​ដោយ​សារ​មិត្តភ័ត្រ​ភាគ​ច្រើន​មិន​ចេះ​ក្បាច់​គុន​អ្វី​ឡើយ។​

សុខុន សីហនុត ពេល​ប្រកួត​កន្លងទៅ

បញ្ជាក់​ដែរ​ថា​ សុខុន សីហនុត​ ជា​កីឡាករ​វ័យ​ក្មេង​ឆ្នើម​មួយ​រូប​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ។​ រូប​គេ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ​២ដង​ឈ្នះ​មេដាយ​សរុប​ ៨គ្រឿង​នៅ​ឯ​ប្រទេស​ថៃ​ និង​ឥណ្ឌូណេស៊ី។​ កីឡាករ​វ័យ​ ១៣​ឆ្នាំ​រូប​នេះ​ចេះ​ទាំងវិញ្ញាសា​សម្ដែង​កាច់​ វិញ្ញាសា​លោត​ចម្ងាយ​ លោត​កម្ពស់​ និង​វិញ្ញាសា​ធំ​គឺ​​​ផ្នែក​ប្រយុទ្ធ​​តែ​ម្ដង។​ រូប​គេ​បច្ចុប្បន្ន​នេះ​ក៏​ទទួល​ភារកិច្ច​ជួយ​បង្ហាត់​ក្មេងៗ​នៅ​ក្លឹប​ហាប់គីដូ​សាលាបឋម​សិក្សា​បាក់ទូក​ផង​ដែរ៕​

សុខុន សីហនុត និង​មិត្តរួមក្លឹប

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម