Connect with us

ព័ត៌មានជាតិ

ពលករខ្មែរសម្រុកចូលមកស្រុកកំណើតវិញតាមច្រកអន្តរជាតិដូងកើន​ជិត ១៥ មុឺននាក់

បានផុស

នៅ

លោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា គិត​តចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ០៤ ខែសីហាឆ្នាំ ២០២៥ ក្រោយពីមានបទឈប់បាញ់រយះពេល ៧ ថ្ងៃ មានពលករខ្មែរធ្វើការនៅ ប្រទេសថៃ និង​បានវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកអន្តរជាតិដូង ស្រុកកំរៀងខេត្តបាត់ដំបង​ មាន​ចំនួនជាង ១៤២ ៥០០នាក់ ក្នុងនោះមានស្រ្តីជាង ៦ ម៉ឺននាក់។

បន្ថែមពីនេះ​ប្រភពពីអាជ្ញាធរ​បាន​បញ្ជាក់​ថា គិតត្រឹមម៉ោង ១២:៣០ នាទីថ្ងៃទី ៥ ខែសីហានេះ អាជ្ញាធរបាន​ផ្តល់តួលេខ​បឋម​ថា មាន​ពលករខ្មែរប្រមាណ ៦ ម៉ឺននាក់បន្ថែមទៀត ត្រៀមចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ហើយអាជ្ញាធរកំពុងឈរចាំទទួលនៅមាត់ច្រកខាងកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលករដែលបានត្រឡប់មកស្រុកកំណើតវិញ បានបង្ហើបឲ្យដឹងប្រហាក់ប្រហែលគ្នាថា មានពលករដែលនៅធ្វើការងារនៅតាមកន្លែងផ្សេងៗគ្នា​ជា​ច្រើនទៀតចង់ត្រឡប់មកស្រុកកំណើតវិញ តែត្រូវបានថៅកែថៃមួយចំនួនបានដាក់សម្ពាធ មិនឲ្យដើរចេញពីកន្លែងធ្វើការឬបន្ទប់ស្នាក់នៅ រួមទាំង​មានការគំរាមកំហែងផ្សេងៗទៀត មានដូចជាមិនបើកប្រាក់ខែ ខណះដែលពលករព្យាយាមសុំឈប់ពីការងារ ក្នុងនោះក៏បានរឹតត្បិតការនិយាយស្តីផងដែរ។

ករណីដែលបានកើតឡើងបែបនេះ គឺស្របទៅការអង្កេតពីក្រសួងការងារ ដែលបានរកឃើញករណីនេះកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ថាមានការកើនឡើងការដាក់សម្ពាធលើពលករខ្មែរជាច្រើនទម្រង់ ដូចជាការគំរាមមិនផ្តល់ប្រាក់ខែ ដើម្បីបង្ខំឲ្យពលករខ្មែរបន្តធ្វើការ បើទោះបីជាពលករខ្មែរស្នើសុំឈប់ពីការងារ ក៏ត្រូវបានបិទសិទ្ធិបញ្ចេញមតិរបស់ពលករផងជាដើម ធ្វើឲ្យពលករខ្មែរមួយចំនួនមានការភ័យខ្លាចមិនហ៊ានចេញពីកន្លែងធ្វើការ និងភ័យខ្លាចរងនូវអំពើហិង្សានានា តាមរយះការរើសអើងជាដើម។

បើទោះបែបណាមានពលករច្រើនណាស់ ដែលបានសម្រុកត្រឡប់មកស្រុកកំណើតវិញ តាមច្រកដូង ក្នុង ស្រុកកំរៀង នៃខេត្តបាត់ដំបង ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយ និងក្រោយមានបទឈប់បាញ់រវាងកងទ័ពថៃនិងកម្ពុជា នៅតាមព្រំដែន។ ហើយនៅថ្ងៃទី ៥ ខែសីហានេះ ពលករខ្មែរក៏នៅតែបន្តសម្រុកត្រឡប់មកស្រុកកំណើតវិញតាមច្រកអន្តរជាតិ​ដូង ក្នុងស្រុកកំរៀងយ៉ាងច្រើនផងដែរ ខណះកាលពីថ្ងៃទី ៤ ខែសីហាម្សិលមិញមានចំនួនយ៉ាងហោចជិត ៣ មុឺននាក់​៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម