ព័ត៌មានអន្ដរជាតិ
តំណាង ICRC ទៅដល់ទីតាំង ដើម្បីសួរសុខទុក្ខទាហានកម្ពុជា ដែលត្រូវថៃ ចាប់ខ្លួនទាំងបំពាន
តាមការបញ្ជាក់ពីកងទ័ពថៃ, នៅថ្ងៃអង្គារទី៥ខែសីហាឆ្នាំ២០២៥ តំណាងកាកបាទក្រហមអន្តរជាតិ (ICRC) បានទៅសួរសុខទុក្ខនិងពិនិត្យមើលសុខុមាលភាពនៃទាហានកម្ពុជាទាំង១៨រូប ដែលថៃចាប់ខ្លួនទៅទាំងបំពាន។

គោលបំណងនៃការពិនិត្យរបស់ ICRC ដល់ទីតាំងនេះ គឺដើម្បីបញ្ជាក់ឲ្យច្បាស់ថា ថៃ ធ្វើទង្វើបែបណាចំពោះទាហានកម្ពុជា មានមើលថែ ធ្វើបាបឬធ្វើទារុណកម្មអ្វីឬក៏អត់?
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ចេញរូបថត អំពីស្ថានភាពទាហានកម្ពុជាទាំង១៨រូបទេ ហើយតំណាង ICRC ក៏មិនទាន់ចេញសេចក្តីរាយការណ៍អ្វីដែរ។
សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី២៩ខែកក្កដា ក្នុងពេលកងទ័ពកម្ពុជា អត់ធ្មត់ខ្ពស់គោរពបទឈប់បាញ់ កងទ័ពថៃបែរជាឈ្លានពាននឹងបំពានបទឈប់បាញ់ ដោយប្រើល្បិចលបលួចចាប់ទាហានកម្ពុជាចំនួន២០រូបយកទៅទឹកដីខ្លួន បំពានច្បាប់មនុស្សធម៌អន្តរជាតិ។

មកទល់ពេលនេះ ថៃទើបបញ្ជូនយោធិនកម្ពុជាមកវិញបានតែ២រូបប៉ុណ្ណោះ ដោយក្នុងនោះមានម្នាក់រងរបួសធ្ងន់មិនអាចដើរបាន និងម្នាក់ទៀតវង្វេងស្មារតី។
ទោះជាស្ថានការណ៏មានការវិវត្តប្រែប្រួលយ៉ាងណាក៏ដោយ សម្ដេច ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឲ្យមានការដោះលែងយោធាកម្ពុជាឲ្យបានឆាប់បំផុត និងមានសុវត្ថិភាព៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


