កីឡា
យប់នេះ ក្រុមនារីកម្ពុជា ប៉ះ វៀតណាម លើកទី៥ ក្នុងប្រវត្តិសាស្ត្រ
ក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា ត្រូវប្រកួតជាមួយ ក្រុមនារីវៀតណាម វេលាម៉ោង ៧:៣០នាទី យប់ថ្ងៃពុធ ទី៦ ខែសីហា ឆ្នា ២០២៥ វគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់នារីអាស៊ាន ASEAN Women’s Championship នៅប្រទេសវៀតណាម។

ក្រុមនារីវៀតណាមជាក្រុមខ្លាំងមួយនៅតំបន់អាស៊ានដែលមានបទពិសោធក្នុងការប្រកួតលើឆាកអន្តរជាតិជាច្រើនឆ្នាំមកហើយ ប្រៀបធៀបនឹងក្រុមនារីកម្ពុជាជាក្រុមក្មេងខ្ចីទើបមានសកម្មភាពផ្លូវលើឆាកអន្តរជាតិកាលពីឆ្នាំ ២០១៨។
នេះជាការជួបគ្នាលើកទី៥ ក្នុងប្រវត្តិសាស្ត្រសម្រាប់បាល់ទាត់នារីទាំងពីរ។ ៤លើកកន្លងមក ក្រុមនារីកម្ពុជាមិនធ្លាប់យកឈ្នះវៀតណាមឡើយ។ កាលពីឆ្នាំ ២០១៩ ក្រុមនារីកម្ពុជា បានចាញ់ នារី វៀតណាម ០-១០ ក្នុងពាននារីអាស៊ាន, ឆ្នាំ ២០២១ ចាញ់ ១-៦ ក្នុងកីឡាស៊ីហ្គេម, ឆ្នាំ ២០២២ ចាញ់ ០-៣ ក្នុងពាននារីអាស៊ាន និងឆ្នាំ ២០២៣ បានចាញ់ ០-៣ ក្នុងកីឡាស៊ីហ្គេម។

ទោះបីជាយ៉ាងណា សង្កេតឃើញថា ក្រុមនារីកម្ពុជាបានកាត់បន្ថយពីការចាញ់ដោយគ្រាប់បាល់ច្រើនមកសល់តិចគ្រាប់។ សម្រាប់ការប្រកួតលើកទី៥នេះ ក្រុមនារីកម្ពុជាក៏មិនសង្ឃឹមឈ្នះដែរ ខណៈសមាជិកល្អៗមួយចំនួនមិនបានចូលរួមជាមួយទេ។ កីឡាការិនីខ្លះជាប់ជួយក្រុមសម្រាប់ពានរង្វាន់អាស៊ី និងកីឡាការិនីខ្លះនៅប្រទេសវៀតណាម។ ជាក់ស្តែងកីឡាការិនីល្អៗរបស់ក្រុមនារីភ្នំពេញក្រោនមិនបានចូលរួមជាមួយទេដោយសារពួកគេត្រូវជួយក្លិបសម្រាប់ការប្រកួតពានក្លិបនារីអាស៊ី AFC Women’s Champions League។
ក្រុមបាល់ទាត់នារីកម្ពុជា ធ្លាប់បានចូលរួមប្រកួតពាននារីអាស៊ាន ASEAN Women’s Championship ៤ លើកគិតទាំងឆ្នាំ ២០២៥ បន្ទាប់ពីលើកទី១ ឆ្នាំ ២០១៨ លើកទី២ ឆ្នាំ ២០១៩ និងលើកទី៣ ឆ្នាំ ២០២២។ ៣លើកកន្លងមក ក្រុមនារីកម្ពុជា បានឆ្លងកាត់ការប្រកួតសរុប ១១ លើកគឺ ឈ្នះ ២ លើក ស្មើ ១ លើក និងចាញ់ ៨ លើក ក្នុងនោះ បានស៊ុតចូលដៃគូចំនួន ១៧គ្រាប់ និងត្រូវបានដៃគូស៊ុតចូល ៥៩គ្រាប់៕

ប្រវត្តិជួបគ្នា ៤ លើក
- កម្ពុជា ០-៤ វៀតណាម ក្នុងកីឡាស៊ីហ្គេម ឆ្នាំ ២០២៣
- កម្ពុជា ០-៣ វៀតណាម ក្នុងពាន ASEAN Women’s Championship ឆ្នាំ ២០២២
- កម្ពុជា ១-៦ វៀតណាម ក្នុងកីឡាស៊ីហ្គេម ឆ្នាំ ២០២១
- កម្ពុជា ០-១០ វៀតណាម ក្នុងពាន ASEAN Women’s Championship ឆ្នាំ ២០១៩

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


