ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃ ជាង ១៣លាននាក់ មានជំងឺផ្លូវចិត្ត
ប្រជាជនថៃ ប្រមាណ១៣.៤លាននាក់ មានជំងឺផ្លូវចិត្ត។ នេះបើយោងតាមរបាយការណ៍សុខភាពថៃឆ្នាំ២០២៥ ដែលចងក្រងដោយមូលនិធិលើកកម្ពស់សុខភាពថៃនិង វិទ្យាស្ថានស្រាវជ្រាវប្រជាសាស្រ្តនិងសង្គមរបស់សាកលវិទ្យាល័យ Mahidol។

តួលេខនេះត្រូវបានគេមើលឃើញថា មានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ ខណៈ១៣.៤លាននាក់ គឺស្មើនឹងប្រជាជនថៃ ១ភាគ៥ទៅហើយ។
ក្នុងរបាយការណ៍ដែលត្រូវយកមកចុះផ្សាយដោយ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី៧ខែសីហាឆ្នាំ២០២៥ បានបង្ហាញថា ក្រុមមនុស្សដែលជួបបញ្ហាផ្លូវចិត្តខ្លាំងជាងគេគឺមានអាយុចន្លោះ ៤៥-៥៩ឆ្នាំ។ ចំណែក ក្រុមមនុស្សអាយុ ១៥-២៩ ឆ្នាំ គឺមានហានិភ័យខ្ពស់ ដោយសារតែភាពតានតឹង ថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត ព្រោះតែសម្ពាធការសិក្សានិងបញ្ហាសង្គម។
របាយការណ៍ខាងលើ បានគូសបញ្ជាក់ចំៗថា ជំងឺផ្លូវចិត្តដែលវាយលុកប្រទេសថៃ គឺកើនឡើងខ្លាំងជាពិសេសចាប់តាំងពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ មកម្ល៉េះ បូករួមទាំងសម្ពាធសេដ្ឋកិច្ចនិងរបត់សង្គម។
ម្យ៉ាងវិញទៀត ដោយសារតែថៃ ជាប្រទេសពោរពេញដោយការរើសអើង ទើបធ្វើឲ្យអ្នកជំងឺផ្លូវចិត្ត មិនហ៊ានស្វែងរកជំនួយ ខ្លាចរអានឹងការទៅមន្ទីរពេទ្យ បណ្តាលឲ្យអ្នកជំងឺផ្លូវចិត្តកើនឡើងជាលំដាប់។
លើសពីនេះ សេវាសុខភាពផ្លូវចិត្តក្នុងប្រទេសថៃនៅតែខ្វះធនធាន ដូច្នេះអ្នកជំនាញសុខភាពផ្លូវចិត្តក៏មានកង្វះខាតទៅតាមហ្នឹងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខែវស្សាសោះ ថៃ បែរជាត្រូវវាយប្រហារដោយរលកកម្តៅ ខុសធម្មតា
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


