ព័ត៌មានជាតិ
កម្ពុជាដាក់ឱ្យដំណើការកម្មវិធីជំរុញការបោះផ្សាយសញ្ញាបណ្ណចីរភាពនៅកម្ពុជា វគ្គទី ៣ ដើម្បីជំរុញបោះផ្សាយសញ្ញាបណ្ណបៃតង
កម្មវិធីជំរុញការបោះផ្សាយសញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA) វគ្គទី៣ ត្រូវបានប្រកាសដាក់ឱ្យដំណើការជាផ្លូវការកាលពីថ្ងៃច័ន្ទកន្លងទៅនេះ ដែលជាការបើកទទួលដាក់ពាក្យស្នើសុំពីសំណាក់ស្ថាប័នសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា ដើម្បីស្នើសុំជំនួយបច្ចេកទេស ក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតង សញ្ញាបណ្ណចីរភាព ឬសញ្ញាបណ្ណផ្សារភ្ជាប់នឹងចីរភាពរហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៥។

យោងតាមសេចក្តីជូនដំណឹងពីនិយ័តករមូលបត្រកម្ពុជា (SERC) កម្មវិធី CSBA ដែលបានដាក់ឱ្យដំណើរការនៅក្នុងដើមឆ្នាំ២០២៣ គឺជាគំនិតផ្តួចផ្តើមរួមរវាងនិយ័តករ មូលបត្រកម្ពុជា (ន.ម.ក.), គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក (UNESCAP) វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ក្រោមជំនួយរបស់មូលនិធិបរធនសកល Luxembourg ស្តីពីឧបករណ៍ហិរញ្ញវត្ថុចីរភាព ដោយមានកិច្ចសហការជាមួយមូលនិធិធានាឥណទាន និង ជំរុញការវិនិយោគ (CGIF) ដែលជាមូលនិធិបរធនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុន GuarantCo ដែលជាផ្នែកមួយរបស់ Private Infrastructure Development Group។ សម្រាប់វគ្គទី ៣ នេះ កម្មវិធីស្វាគមន៍ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ជាដៃគូសហការថ្មីបន្ថែមទៀត។
SERC ថា សម្រាប់ វគ្គទី៣ នេះ បេក្ខភាពដែលត្រូវបានជ្រើសរើស នឹងទទួលបានការគាំទ្រផ្នែកបច្ចេកទេសដូចជា ការរៀបចំផែនការបោះផ្សាយ, ការកសាងសមត្ថភាពពាក់ព័ន្ធនឹងការរៀបចំក្របខ័ណ្ឌសញ្ញាបណ្ណបៃតង សញ្ញាបណ្ណចីរភាព និងសញ្ញាបណ្ណ ផ្សារភ្ជាប់នឹងចីរភាព, ជំនួយបច្ចេកទេសសម្រាប់ការត្រួតពិនិត្យដោយមតិភាគីទីពីរ និងការគាំទ្រផ្នែកវិនិយោគ តាមរយៈបណ្តាញរបស់បុគ្គលធានា (ប្រសិនបើអាចធ្វើទៅបាន)។
លោក ស៊ូ សុជាតិ អគ្គនាយក SERC បានថ្លែងថា គំនិតផ្តួចផ្តើមនេះ មានគោលបំណងបើកឱកាសផ្តល់ហិរញ្ញប្បទានឱ្យគម្រោងដែលឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ និងការបន្សំា ដែលជាអាទិភាពនៅកម្ពុជា រួមមាន វិស័យថាមពលកកើត ឡើងវិញ វិស័យដឹកជញ្ជូនស្អាត កសិកម្មឆ្លាតវៃ ប្រសិទ្ធភាពថាមពល និងអាគារបៃតង។

លោកថា៖«តាមរយៈវគ្គទី៣ នេះ យើងនឹងជំរុញឱ្យក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណនៅកម្ពុជាកាន់តែច្រើន អាចចូលរួមក្នុងទីផ្សារមូលបត្រ និង កៀរគរការវិនិយោគ ដែលស្របតាមគោលដៅអាកាសធាតុជាតិ។ យើងនៅតែប្តេជ្ញាក្នុងការកសាងនូវប្រព័ន្ធ អេកូឡូស៊ីសញ្ញាបណ្ណចីរភាព ដែលមានភាពរឹងមាំ តម្លាភាព និងបរិយាបន្ន សម្រាប់តួអង្គទីផ្សារមូលបត្រ ដែល គាំទ្រកំណើនសេដ្ឋកិច្ចរយៈពេលវែង និងបរិស្ថានដែលមានភាពធន់។”
ចាប់តាំងពីឆ្នាំ២០២៣ ទំហំទីផ្សារសញ្ញាបណ្ណកម្ពុជាបានកើនឡើងទ្វេដងប្រមាណ ២០០ លានដុល្លារ អាម៉េរិក រហូតច្រើនជាង ៤០០ លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៥។ កំណើនដ៏គំហុកនេះ បង្ហាញពីការ កើនឡើងនូវទំនុកចិត្តរបស់វិនិយោគិន ការគាំទ្រដ៏សកម្មផ្នែកនិយ័តកម្ម និងតួនាទីនៃកម្មវិធី CSBA ដែល ជាកាតាលីករជំរុញការបោះផ្សាយសញ្ញាបណ្ណចីរភាព។ កម្មវិធីនេះ បានតម្រង់ទិសទីផ្សារឱ្យមានភាពរួចរាល់ និងបង្កើតលក្ខខណ្ឌសម្រាប់ការចូលរួមរបស់វិស័យឯកជនឱ្យកាន់តែទូលំទូលាយនៅក្នុងផ្នែកហិរញ្ញវត្ថុបៃតង និងចីរភាព។

កម្មវិធី CSBA ក៏បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុចីរភាពនៅកម្ពុជា ដោយបង្កើនការយល់ដឹង កសាងសមត្ថភាពបច្ចេកទេស និងគាំទ្រចំពោះរចនាសម្ព័ន្ធហិរញ្ញប្បទានប្រកបដោយ នវានុវត្តន៍ ដែលអាចទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេស។ រហូតមកដល់បច្ចុប្បន្ន កម្មវិធីនេះ បានគាំទ្រ ការបោះផ្សាយសញ្ញាបណ្ណបៃតងជាង ៦០ លានដុល្លារអាម៉េរិក ដែលបោះផ្សាយដោយក្រុមហ៊ុនក្នុងស្រុក និង មានសញ្ញាបណ្ណប្រមាណជាង ១០០ លានដុល្លារអាម៉េរិកកំពុងស្ថិតក្នុងនីតិវិធី។ នេះបើយោងតាម SERC៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


