Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវបង្ក្រាបជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីវាយប្លន់ម៉ូតូក្នុងសង្កាត់ទួលសង្កែទី២

បានផុស

នៅ

កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់ ក្រោយធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះម្នាក់បានសម្រេចកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២សីហា កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលព្រហ្មទណ្ឌខណ្ឌឬស្សីកែវបានអោយដឹងថា យោងតាមចម្លើយរបស់ជនរងគ្រោះ កាលពីម៉ោងជាង១២ រំលង​អាធ្រាតឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ជនរងគ្រោះបានអង្គុយលេងលើម៉ូតូកំពុងនិយាយគ្នាជាមួយប្អូនរបស់ខ្លួន នៅចំណុចដីឡូតិ៍មួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី២ ក៏ស្រាប់តែមានជនសង្ស័យ០៥នាក់ បានជិះម៉ូតូ០២គ្រឿង មកដល់ចំណុចកើតហេតុខាងលើ រួចធ្វើសកម្មភាពវាយ និងយកដបទឹកគប់មកលើខ្លួន រួចឆក់សោរម៉ូតូឡើងជិះម៉ូតូរត់គេចខ្លួនតែម្តង។

ប្រភពពីនគរបាលបន្តថា រហូតមកដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ គិតត្រឹមវេលាម៉ោង០៩យប់ គឺរយៈពេល០៥ថ្ងៃគត់ ដែលសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់នៅក្នុងផ្ទះសំណាក់មួយកន្លែង ដែលជាទីតាំងពួនសម្ងំលាក់ខ្លួន។ ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម