Connect with us

សន្តិសុខសង្គម

នគរបាលក្រុងច្បារមន​ បង្ក្រាបក្រុមកាប់ប្លន់ និងប៉ុនប៉ងមនុស្សឃាតពីរនាក់

បានផុស

នៅ

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងច្បារមន ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធករណីកាប់ប្លន់ និងប៉ុនប៉ងមនុស្សឃាត ក្រោយធ្វើសកម្មភាពកាប់ប្លន់ជនរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពប៉ុនប៉ងមនុស្សឃាត​ និងកាប់បំផ្លិចបំផ្លាញម៉ូតូ និងប្លន់យកស្លាកលេខម៉ូតូជនរងគ្រោះ កាលពីវេលាម៉ោង​១និង៣០នាទីរំលងអធ្រាត្រ យប់ថ្ងៃទី២៤​ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចលើផ្លូវលេខ​១០​៥​ ស្ថិត​នៅភូមិផ្សារចាស់​ សង្កាត់​ស្វាយក្រវ៉ាន់​ ក្រុងច្បា​រមន​ ខេត្តកំពង់ស្ពឺ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ដែលឃាត់ខ្លួន​មានឈ្មោះ​ ផាន់​ ច័ន្ទ​សុភ័ណ្ឌ ភេទប្រុ​ស អាយុ១៦ឆ្នាំ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និង ឈ្មោះ ​សំ សុវណ្ណារ៉ា ភេទប្រុ​ស អាយុ១៩ឆ្នាំ រស់នៅភូមិតាំក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងនគរបាលបានដកហូតវត្ថុតាង កាំបិតផ្គាក់មួយ​ ម៉ូតូមួ​យ​គ្រឿង​ ម៉ាក​ HONDA ប៊ិត ពណ៌ខ្មៅ ឆ្នាំ២​០២​៣ ផ្លាកលេខ ភ្នំពេញ 1KT-8313 និងផ្លាកលេខម៉ូតូ​ដែល​បានប្លន់យកទៅមួយបន្ទះ​ ​(ភំ្នពេញ 1KN-​299​2) ។ ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកអធិ​ការដ្ឋាននគរបាលក្រុងច្បារមន​ ដើម្បីកសាងសំណុំរឿ​ងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដ​ ដើម្បីចាត់ការតាម​នីតិវិធីបន្ដ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម