ព័ត៌មានអន្ដរជាតិ
អ្នកទោសជិត២,០០០នាក់ រត់ចេញពីពន្ធនាគារក្នុងការវាយប្រហារទ្រង់ទ្រាយធំនៅ នីហ្សេរីយ៉ា
អ្នកទោសជាង១,៨០០នាក់ បានរត់ចេញពីពន្ធនាគារមួយនៅក្នុងប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីវាត្រូវបានវាយប្រហារដោយខ្មាន់កាំភ្លើង។

ក្រុមអ្នកវាយប្រហារត្រូវបានគេរាយការណ៍ថា បានចូលបរិវេណពន្ធនាគារនៅភាគខាងត្បូងឆៀងខាងកើតនៃទីក្រុង Owerri ដោយប្រើគ្រឿងផ្ទុះ។
អ្នកទោស៦នាក់ បានវិលត្រឡប់មកវិញខណៈ ៣៥នាក់បានបដិសេធរត់គេចខ្លួន។

ប៉ូលិសបានចោទប្រកាន់ក្រុមបំបែកខ្លួន “ជនជាតិដើមភាគតិច Biafra” ចំពោះការធ្វើសកម្មភាពវាយប្រហារនេះ។
សេវាកម្មកែប្រែនីហ្សេរីយ៉ា បានបញ្ជាក់ថា អ្នកទោសចំនួន១,៨៤៤នាក់ បានរត់ចេញពីពន្ធនាគារនៅរដ្ឋ Imo។

បុរសប្រដាប់អាវុធធុនធ្ងន់បានជិះឡានភីកអាប់និងឡានក្រុងទៅវាយលុក ពន្ធនាគារ Owerri Custodial Centre នៅព្រឹកព្រលឹមថ្ងៃចន្ទ។
អ្នកនាំពាក្យប៉ូលិសបាននិយាយថា ក្រុមអ្នកវាយប្រហារបានប្រើគ្រាប់បែក កាំភ្លើងយន្ត គ្រឿងផ្ទុះនិងកាំភ្លើងក្នុងហេតុការណ៍នេះ។

លោកប្រធានាធិបតី Muhammadu Buhari បានហៅការវាយប្រហារនេះថាជា “អំពើភេរវកម្ម” ដែលធ្វើឡើងដោយក្រុម “អនាធិបតេយ្យនិយម”។ លោកបានអំពាវនាវឲ្យកងកម្លាំងសន្តិសុខចាប់អ្នកវាយប្រហារនិងអ្នកទោសដែលរត់គេចខ្លួន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រកឃើញក្រុមនៅពីក្រោយការចាប់ជម្រិតក្មេងសិស្សសាលានីហ្សេរីយ៉ាជាង៣០០នាក់
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


