សេដ្ឋកិច្ច
រាជរដ្ឋាភិបាលខិតខំប្រឹងប្រែង ជំរុញឱ្យមានការវិនិយោគផលិតវត្ថុធាតុដើម
មន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំក្នុងការសម្រួលដល់ធុរកិច្ចដែលរងផលប៉ះពាល់ពីភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គត់ដែលបណ្តាលមកពីការបិទច្រកព្រំដែនកម្ពុជា-ថៃ និងខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចនៅក្នុងស្រុកដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងវិធានការជំរុញលើកទឹកចិត្តឱ្យប្រើប្រាស់ធាតុផ្សំក្នុងស្រុកឱ្យបានច្រើន។

លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងក្នុងកិច្ចពិភាក្សាស្តីពីការពង្រឹងប្រព័ន្ធឧស្សាហកម្មផលិតម្មក្នុងប្រទេសកម្ពុជា “តួនាទីនៃការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ និងបច្ចេកវិទ្យាជំនាន់ថ្មីក្នុងខ្សែច្រវាក់ផលិតកម្ម” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៥។
កិច្ចពិភាក្សានេះត្រូវបានសម្របសម្រួលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ហើយក៏ជាកម្មវិធីមួយក្នុងព្រឹត្តិការណ៍ពិព័រណ៍ “ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ” និងព្រឹត្តិការណ៍ពិព័រណ៍ “សម្លៀកបំពាក់ និងវាយភ័ណ្ឌកម្ពុជាអន្តរជាតិ” លើកទី៩ ដែលត្រូវបានរៀបចំចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។

លោកអគ្គលេខាធិការរងក៏បានគូសបញ្ជាក់ថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រោះថាជាវេទិកាមួយស្ថិតក្រោមការដឹកនាំដោយផ្ទាល់របស់នាយករដ្ឋមន្ត្រី ដើម្បីពិនិត្យនិងដោះស្រាយបញ្ហាប្រឈមនិងកង្វល់ពាក់ព័ន្ធនឹងការវិនិយោគឯកជន ក៏ដូចជាការគិតគូរសម្របសម្រួលបន្ថែមសម្រាប់វិស័យមួយចំនួនក្នុងការកាត់បន្ថយថ្លែដើមធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។
ក្នុងនីតិកាលទី៧នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យសម្របសម្រួលរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងឱកាសវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ហើយគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល រៀងរាល់ ៦ខែម្តង។
លោកអគ្គលេខាធិការរងបានគូសរំលេចពីវិធានការណ៍មួយចំនួនរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អបរិយាកាសវិនិយោគដែលអាចធ្វើឱ្យកម្ពុជាក្លាយមជ្ឈមណ្ឌលផលិតកម្មដែលមានភាពប្រកួតប្រជែង ដូចជាការកាត់បន្ថយថ្លៃអគ្គិសនី និងថ្លៃភស្តុភារកម្ម, ការអភិវឌ្ឍធនធានមនុស្ស, ការសម្រួលនីតិវិធីរដ្ឋបាល, ការជំរុញការធ្វើពិពិធកម្មឧស្សាហកម្ម, ការទាក់ទាញកន្សោមឧស្សាហកម្មពីដើមទីដល់ចុងទី៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


