ព័ត៌មានជាតិ
ទណ្ឌិត សម រង្ស៊ី គាំទ្រទ័ពថៃឈ្លានពាន និងហ៊ានបង្អាប់ទ័ពខ្មែរកាពារជាតិ៖ សម្ដេចតេជោ ឱ្យពលរដ្ឋពិចារណាថាតើជាមនុស្ស ឬសត្វ ស្នេហាជាតិ ឬក្បត់ជាតិ?
សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យពលរដ្ឋខ្មែរពិចារណាថាតើ សម រង្ស៊ី ជាមនុស្សឬសត្វ ស្នេហាជាតិ ឬក្បត់ជាតិ?។ សម្ដេចតេជោ ហ៊ុន សែន ស្នើបែបនេះ បន្ទាប់ពី សម រង្ស៊ី និយាយស្ដីហាក់លែងចេះគិត ទៅសរសើរទ័ពថៃដែលឈ្លានពាន និងហើយហ៊ានបង្អាប់ទ័ពខ្មែរដែលការពារជាតិ ការពារទឹកដី មើលមិនឃើញពីក្ដីវេទនា ភាពឈឺចាប់ រងគ្រោះរបស់កងទ័ព និងពលរដ្ឋខ្មែរ និងទំហំខូចខាត លើប្រាសាទព្រះវិហារ វត្តអារាម ព្រោះទ័ពថៃឈ្លានពានរំលោភច្បាប់អន្តរជាតិ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែសីហា នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូ ដែល សម រង្ស៊ី សរសើរទ័ពថៃឈ្លានពាន និងបង្អាប់ទ័ពខ្មែរ ដោយភ្ជាប់នឹងសំណេរក្នុងន័យដើមដូច្នេះ៖« នៅពេលប្រជាជន និងកងទ័ពយើងបាននិងកំពុងរងទុក្ខវេទនាដោយការឈ្លានពានរបស់ថៃ ដែលក្នុងនោះសាលារៀន វត្តអារាម ផ្ទះប្រជាជនរហូតដល់ប្រាសាទបូរាណរាប់ទាំងប្រាសាទព្រះវិហារត្រូវកងទ័ពថៃបាញ់ប្រហារ បង្ខំឲ្យប្រជាជនរាប់មុឺនគ្រួសារត្រូវរត់ចោលផ្ទះសំបែងក្លាយជាជនភៀសសឹកដែលជាការឈឺចាប់របស់ជាតិទាំងមូលនោះហេតុអ្វីបានជាមានជនជាតិខ្មែរម្នាក់មកនិយាយសរសើរកងទ័ពថៃឈ្លានពាននិងបង្អាប់កងទ័ពខ្មែរទៅវិញ។តើគេជាមនុស្សឬជាសត្វ?តើគេស្នេហាជាតិឬក្បត់ជាតិ? សូមបងប្អូនស្តាប់និងគិតខ្លួនឯងផងចុះ។ »។

នៅក្នុងសង្គ្រាមតាមបណ្ដោយព្រំដែនក្នុងខេត្តព្រះវិហារ និងឧត្ដរមានជ័យរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា កងទ័ពថៃ បានឈ្លានពាន និងបើកការបាញ់ប្រហារទាំងកម្រោលរំលោភបំពានច្បាប់អន្តរជាតិ។ ថៃបានប្រើប្រាស់អាវុធធន់ធ្ងន់ គ្រាប់បែកចម្កោមដែលអន្តរជាតិហាមឃាត់ ផ្សែងពុលគីមី យន្តហោះចម្បាំង គ្រាប់បែកធន់ធ្ងន់ជាច្រើន ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ផ្ទះសម្បែងពលរដ្ឋ ស្ថានីយប្រេងឥន្ធនៈ សាលារៀន វត្តអារាម ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ទង្វើអមនុស្សធម៌របស់ថៃ បានបណ្ដាលឱ្យកងទ័ពកម្ពុជារងរបួស និងបាត់បង់ជីវិត ពលរដ្ឋ កុមារ ត្រូវរងរបួសធ្ងន់ធ្ងរ និងពលរដ្ឋជិត២០ម៉ឺននាក់ត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែង។

ជាការកត់សម្គាល់នេះ មិនមែនជាលើកទី១ឡើយ ដែលទណ្ឌិត សម រង្ស៊ី និយាយស្ដីគាំទ្រទៅលើភាគីថៃ ដែលជាគូរជម្លោះរបស់កម្ពុជា។ ចាប់តាំងពីថៃ បាញ់ប្រហារមកលើកម្ពុជា ទណ្ឌិត សម រង្ស៊ី តែងតែនិយាយស្ដីគាំទ្រទៅភាគីថៃ កងទ័ពថៃ ដោយមិនមើលលើឃើញពីការឈឺចាប់ពលរដ្ឋខ្មែរ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


