សេដ្ឋកិច្ច
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រេចបានជិត $៥ ពាន់លាន កើនឡើង ៧,៥%
ការដោះដូរទំនិញកម្ពុជា-វៀតណាមសម្រេចបានទំហំទឹកប្រាក់ជិត ៥ ពាន់លានដុល្លារ (៤,៩៤) នៅក្នុងរយៈពេល ៧ ខែ (មករា-កក្កដា) ឆ្នាំ ២០២៥ កើនឡើង ៧,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំ ៤,៦ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ទិន្នន័យរបស់ GDCE បង្ហាញថា ទំហំពាណិជ្ជកម្មជិត ៥ ពាន់លានដុល្លារ ចាប់ពីខែមករា ដល់ខែក្កដា ឆ្នាំ ២០២៥ កម្ពុជានាំទំនិញចេញទៅវៀតណាមមានទំហំទឹកប្រាក់ ២,៤៣ ពាន់លានដុល្លារ កើនឡើង ១០,៤% ចំណែកឯវៀតណាមនាំចូលមកវិញ មានតម្លៃ ២,៥១ ពាន់លានដុល្លារ កើន ៤,៨%។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម កើនឡើងដោយសារតែការផ្លាស់ប្ដូរនៃនិន្នាការសេដ្ឋកិច្ច ដែលជាលទ្ធផលនៃភាពតានតឹងនៃភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិន។

លោក ឡោ វិចិត្រ យល់ឃើញថា៖ «សេដ្ឋកិច្ចរបស់វៀតណាមមានកំណើន បានជំរុញឱ្យមានតម្រូវការខ្ពស់ជាងមុន អញ្ចឹងតម្លៃកសិកផលរបស់យើងមានភាពប្រកួតប្រជែង អញ្ចឹងពេលខ្លះវៀតណាមគាត់ទិញពីយើងជាជាងគាត់ដាំដុះខ្លួនឯង»។
លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានភាពល្អប្រសើរ ប្រទាក់ក្រឡា និងស៊ីជម្រៅ។
លោកបញ្ជាក់ថា កម្ពុជា និងវៀតណាម អាចនាំចេញផលិតផលមួយចំនួន លើសពីការផ្តល់ឱ្យគ្នាទៅវិញទៅមក ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន តាមរយៈកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ដែលត្រូវបានចុះហត្ថលេខាផ្លូវការជាទៀងទាត់ក្នុងរយៈពេល២ឆ្នាំម្តង។

ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំទៅវៀតណាម រួមមានដូចជា ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ចំណែកវៀតណាមនាំមកវិញ មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ខបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


