Connect with us

សេដ្ឋកិច្ច

​កម្ពុជា​ នាំចេញ​ទៅ​វៀតណាម​បាន​ជាង​ ២,៥ ​ពាន់លានដុល្លារ ​កើន​ឡើង​ជិត​ ១៥% ​នៅឆមាសទី១

បានផុស

នៅ

កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​ជាង ២,៥ ​ពាន់លានដុល្លារ ​​ពីការ​នាំចេញទំនិញ​ទៅប្រទេស​វៀតណាម ​នៅ​ក្នុង​ឆមាស​ទី១ ​២០២៦ ​កើន​ឡើង ១៤,៩% ​ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ នេះ​បើ​យោង​តាម​របាយការណ៍របស់​អគ្គនាយក​រដ្ឋានគយ ​និង​រដ្ឋា​ករ​កម្ពុជា ​(GDCE)។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​របស់​ GDCE ​បង្ហាញ​ថា​ ​គិតចាប់ពីខែមករា ​ដល់ខែមិថុនា​ ២០២៦ ​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-វៀតណាម មានទឹកប្រាក់ ​៤,៧២ ​ពាន់លានដុល្លារ ​កើនឡើង ៩% ​ក្នុងនោះកម្ពុជា​នាំចេញ​ទៅ​ប្រទេស​វៀតណាម​​មានតម្លៃ ២,៥២ ​ពាន់លានដុល្លារ កើន​ឡើង ១៤,៩% ចំណែកវៀតណាម​នាំ​ចូល​មក​វិញ​មាន​តម្លៃ ២,២០ ពាន់លានដុល្លារ កើនឡើង ២,៩%។​

​ផលិតផល​សំខាន់ៗ ​របស់​កម្ពុជា ​នាំចេញទៅប្រទេស​វៀតណាម រួមមាន ​ស្រូវ​ កៅស៊ូ ​ស្វាយចន្ទី ​ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ ​ចំណែក​ឯវៀតណាម​នាំចូលមក​វិញ មានរួមមាន សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេង​ឥន្ធនៈ ឧបក​រណ៍​អេឡិចត្រូនិក​-​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ ផ្លែឈើ។​

លោក ឡោ វិចិត្រ ​អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន មានប្រសាសន៍ថា ​សេដ្ឋកិច្ចរបស់​ប្រទេស​វៀត​ណាម​មានកំណើន​ ​បាន​ជំរុញ​ឱ្យមាន​តម្រូវ​​​ការខ្ពស់​ជាងមុន​ ខណៈ​តម្លៃកសិកផល​របស់​កម្ពុជា​យើង​មាន​ភាពប្រកួតប្រជែង។​​

​រាជរដ្ឋាភិបាលកម្ពុជា​ បន្តដាក់ចេញវិធានការ​​ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី​ជាមួយវៀតណាម​ឱ្យឈានដល់គោលដៅ​ ២០ ពាន់លានដុល្លារ​។​

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៥ ​ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ​សម្រេច​បាន​ទឹក​ប្រាក់ ​៧,៧ ​ពាន់លានដុល្លារ ​ធ្លាក់ចុះជិត ​១% ​ធៀបនឹងឆ្នាំ ​២០២៤ ​ដែល​មាន​ទំហំ​ ៧,៨ ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅ​​​វៀត​ណាម​មាន​ទំហំទឹក​ប្រាក់​ប្រមាណ ​៣,៧២ ​ពាន់លានដុល្លារ កើនឡើង ០,៨២%​ ចំណែក​ឯវៀតណាមនាំចូលមកវិញ​ មានតម្លៃ ៤ ពាន់លានដុល្លារ ធ្លាក់ចុះ ២,៥៣%៕​​

អត្ថបទ៖ ឡេង ដេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម