ព័ត៌មានអន្ដរជាតិ
ផ្ទៃក្នុងថៃផ្ទុះរឿងថ្មី! រដ្ឋាភិបាល រងការរិះគន់លើបញ្ហាពុករលួយ ធ្វើឲ្យ ផែថងថាន កាន់តែមានសម្ពាធ
ពេលនេះ ផ្ទៃក្នុងថៃ កំពុងផ្ទុះរឿងទៀតហើយ ដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACT) បានរិះគន់រដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ចំៗថា រដ្ឋាភិបាលនេះ ខ្វះការប្ដេជ្ញាចិត្តពិតប្រាកដ ក្នុងការដោះស្រាយបញ្ហាអំពើពុករលួយ។

ពាក្យរិះគន់នេះគឺចេញពីប្រធាន ACT លោក ម៉ាណា និម្មិតមង្គល ដោយលោកបានលើកឡើងកាលពីថ្ងៃពុធទី១៣ខែសីហាឆ្នាំ២០២៥ថា រដ្ឋាភិបាលថ្មីនេះ គ្មានទិសដៅច្បាស់លាស់ឬយន្តការដ៏មានប្រសិទ្ធភាពទាល់តែសោះ ដើម្បីទប់ស្កាត់អំពើពុករលួយ។ កត្តានេះធ្វើឲ្យសាធារណជនបាត់បង់ទំនុកចិត្តលើគោលនយោបាយ និងគំនិតផ្ដួចផ្ដើមជាច្រើនរបស់រដ្ឋាភិបាល។
តាមការចុះផ្សាយរបស់ Bangkok Post, លោកបានសរសេរលើ Facebook ថា ដ្បិតមានគម្រោងជាច្រើនដូចជា ច្បាប់កាស៊ីណូ, ការផ្តល់ប្រាក់ឌីជីថល ១០ ០០០បាត, ផែនការជំរុញសេដ្ឋកិច្ចទំហំទឹកប្រាក់១៥៧ពាន់លានបាត និងសំណើរៀបចំពិធីបុណ្យតន្ត្រីជាច្រើនទៀតក៏ដោយ ក៏ប្រជាជនជាច្រើននៅតែចាត់ទុកវាជាល្បែងនយោបាយប៉ុណ្ណោះ។

លោកក៏ចង្អុលបង្ហាញដែរថា យន្តការប្រឆាំងអំពើពុករលួយរបស់រដ្ឋបានចុះខ្សោយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយរដ្ឋាភិបាលបានបិទអង្គភាពមួយចំនួនដូចជា មជ្ឈមណ្ឌលប្រតិបត្តិការប្រឆាំងអំពើពុករលួយ ជាដើម។
លើសពីនេះ លោកបន្ទោសថា រដ្ឋាភិបាលក៏ឆ្លើយតបទៅនឹងវិបត្តិដោយគ្មានទទួលខុសត្រូវផងដែរ ពោលគឺរដ្ឋបញ្ជាឲ្យភ្នាក់ងារនានាកំណត់អត្តសញ្ញាណពិរុទ្ធជន ទាំងមិនព្រមធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាព និងដោះស្រាយបញ្ហាឫសគល់ ដោយខ្លួនឯង។ ជាក់ស្តែងដូចជាករណីរលំអគារការិយាល័យសវនកម្មរដ្ឋ ក្នុងពេលមានគ្រោះរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនាជាដើម។

នៅមានរឿងជាច្រើនទៀតដែលលោករិះគន់រដ្ឋាភិបាល ដូចជាមិនអើពើចំពោះអនុសាសន៍របស់គណៈកម្មាធិការប្រឆាំងអំពើពុករលួយជាតិ (NACC) លើបញ្ហាដែលកើតឡើងដដែលៗពាក់ព័ន្ធ ការក្លែងបន្លំទឹកដោះគោសាលារៀន និងការសូកប៉ាន់តាមផ្លូវហាយវេ។
ការស្តីបន្ទោសរបស់ប្រធាន ACT បានបន្ថែមសម្ពាធដល់លោកស្រី ផែថងថាន ស្របពេលនាយករដ្ឋមន្ត្រីព្យួរតំណែងរូបនេះ ត្រៀមឡើងតុលាការនៅថ្ងៃទី២១ខែសីហាដើម្បីផ្តល់សក្ខីកម្ម ជុំវិញការបែកធ្លាយការសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
ក្រោយការបង្ហាញខ្លួនលើកនេះហើយ តុលាការធម្មនុញ្ញថៃនឹងប្រកាសសាលក្រមនៅថ្ងៃទី២៩ខែសីហា ថាតើ ផែថងថាន នឹងត្រូវដកចេញពីតំណែងឬក៏អត់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បក្សភឿថៃ ស្នើតុលាការពន្យារពេលចេញសាលក្រមសំណុំរឿង ផែថងថាន ដោយយកលេសប្រទេសកំពុងមានវិបត្តិព្រំដែន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


