ព័ត៌មានអន្ដរជាតិ
បុរសអូស្ត្រាលីដ៏សំណាង ប្រទះដុំមាសតម្លៃជាង ៤ម៉ឺនដុល្លារ ខណៈកំពុងថតវីដេអូ
អ្នករុករករ៉ែមាសស្ម័គ្រចិត្តម្នាក់នៅក្នុងតំបន់ Goldfields នៃភាគខាងលិចប្រទេសអូស្ត្រាលី បានរកឃើញដុំមាសទម្ងន់ ៧ អោន (ប្រហែល ១៩៨ ក្រាម)មានតម្លៃប្រហែលជា ខណៈពេលដែលកំពុងថតវីដេអូបង្រៀនអំពីការស្វែងរកមាសនៅតាមតំបន់ផ្សេងៗគ្នា។

លោក Kevin Richardson ដែលជាម្ចាស់ឆានែល YouTube មួយរូបបានចែករំលែកគន្លឹះ និងបច្ចេកទេសសម្រាប់ការរកមាស ខណៈពេលដែលគាត់បានបង្ហាញដល់អ្នកទស្សនាអំពីសារៈសំខាន់នៃការស្វែងរកនៅក្រោមគុម្ពោតនៅជិតទីក្រុង Kalgoorlie ។ មួយសន្ទុះក្រោយមក ឧបករណ៍ចាប់ដែករបស់គាត់ បានបញ្ចេញសញ្ញាខ្លាំង។ ដំបូងឡើយ គាត់គិតថា វាគ្រាន់តែជាសំណប៉ាហាំងចាស់ដែលអ្នកជីកយកមកទុក ប៉ុន្តែពេលគាត់ជីករកមិនឃើញសំណប៉ាហាំងនោះទេ។
ភ្លាមៗនោះដែរ បុរសដដែលបានស្រែកហៅភរិយារបស់គាត់ឈ្មោះ Eliza ឲ្យថតក្នុងករណីដែលយើងបានរកឃើញអ្វីមួយ។ លុះពេលគាត់រើសដុំដីដ៏ធ្ងន់ហើយឃើញមាសចាំងនៅខាងក្នុង ទើបគាត់ជឿថា គាត់បានរុករកប៉ះមាសសុទ្ធ។ Richardson បាននិយាយថា «ខ្ញុំគិតថាវាជាគ្រាប់កាំភ្លើង ឬសំណប៉ាហាំង ប៉ុន្តែទម្ងន់របស់វា ធ្វើឲ្យខ្ញុំដឹងថាវាជាមាស។ វីដេអូនោះ ថតបានពេលដែលគាត់ស្រែកសឹងមិនគួរឲ្យជឿ ថានោះគឺជាដុំមាស!ពិតៗ។
នៅតម្លៃទីផ្សារបច្ចុប្បន្ន ដុំមាសសុទ្ធនេះអាចមានតម្លៃជាង ៤០,0០០០ ដុល្លារ គ្រប់គ្រាន់សម្រាប់ Richardson ដើម្បីសងបំណុលចររបស់គាត់។ នេះក៏ជារបកគំហើញដ៏ធំបំផុតរបស់គាត់ផងដែរ បន្ទាប់ពីការបរបាញ់មាសជាច្រើនឆ្នាំ ដែលលើសពីគោលដៅដំបូងរបស់គាត់ក្នុងការស្វែងរកដុំ ១ អោន។
លោក Richardson បាននិយាយថា អាថ៌កំបាំងក្នុងការស្វែងរកមាស គឺស្ថិតនៅក្នុងការតស៊ូ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អំពីទីតាំង។ លោកបានមានប្រសាសន៍ថា មនុស្សជាច្រើនទិញឧបករណ៍រាវរក ហើយទៅរកមើលដោយចៃដន្យ។ ដើម្បីទទួលបានលទ្ធផល អ្នកត្រូវតែស្រាវជ្រាវដោយប្រុងប្រយ័ត្ន និងទាញយកតំបន់សក្តានុពលយ៉ាងប្រុងប្រយ័ត្ន។
អូស្ត្រាលីភាគខាងលិចឥឡូវនេះជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តការរុករកមាស ដោយមានការគាំទ្រយ៉ាងសកម្មពីរដ្ឋាភិបាលរដ្ឋ។ លោក Richardson គ្រោងនឹងលក់ដុំដុំនេះទៅឲ្យអ្នកចែកបៀ ហើយថែមទាំងដាក់កម្រងរូបភាពចម្លងទៅដាក់តាំងនៅក្នុងផ្ទះរបស់គាត់ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្តាយនិងកូនស្រី ជប៉ុន សុខចិត្តរស់នៅជាមួយគំនរសំរាម ទោះមានលុយច្រើនចាយលែងអស់ក្ដី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


