ព័ត៌មានអន្ដរជាតិ
ADB អនុម័តកម្ចី ៥០០ លានដុល្លារ ឱ្យឥណ្ឌូណេស៊ី ដើម្បីកែលម្អការប្រមូលពន្ធ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានអនុម័ត «ឥណទានផ្អែកលើគោលនយោបាយ» ចំនួន ៥០០ លានដុល្លារ ឱ្យឥណ្ឌូណេស៊ី ដើម្បីគាំទ្រផែនការពង្រឹងប្រព័ន្ធប្រមូលពន្ធរបស់ប្រទេស។

តាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីថ្ងៃព្រហស្បតិ៍ ការអនុម័តនេះធ្វើឡើង ចំពេលដែលឥណ្ឌូណេស៊ីប្រឈមមុខនឹងការលំបាកក្នុងការសម្រេចបានគោលដៅចំណូលពន្ធប្រចាំឆ្នាំរបស់ខ្លួន គួបផ្សំនឹងបញ្ហាមួយចំនួនជុំវិញវេទិកាពន្ធឌីជីថល Coretax ។
នាយក ADB ប្រចាំប្រទេសឥណ្ឌូណេស៊ី លោក Jiro Tominaga បាននិយាយថា៖ «តាមរយៈការធ្វើទំនើបកម្មការគ្រប់គ្រងពន្ធដារក្រោមការធ្វើឌីជីថលបនីយកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការពន្ធអន្តរជាតិ ឥណ្ឌូណេស៊ីនឹងកាន់តែប្រសើរឡើងក្នុងការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍន៍អទិភាពរបស់ខ្លួន ខណៈរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច»។

គួរគូសបញ្ជាក់ថា ឥណទានផ្អែកលើគោលនយោបាយនេះក៏មានគោលបំណងធ្វើឱ្យឥណ្ឌូណេស៊ី ចុះចំណោមកិច្ចសហប្រតិបត្តិការពន្ធអន្តរជាតិផងដែរ។ លោក Tominaga បាននិយាយថា កម្មវិធីនេះអាចជួយឥណ្ឌូណេស៊ីគាំទ្រគំនិតផ្តួចផ្តើមជាសកល ក្នុងការធ្វើឱ្យប្រាកដថា សាជីវកម្មពហុជាតិបង់ពន្ធរបស់ខ្លួន។
គួរគូសបញ្ជាក់ថា ឥណទាន ៥០០ លានដុល្លារដដែល ជាកម្មវិធីដំបូងក្នុងចំណោមកម្មវិធីតូចៗចំនួន ៣ ក្រោម «កម្មវិធីប្រមូលធនធានក្នុងស្រុកសម្រាប់ប្រទេសឥណ្ឌូណេស៊ី» របស់ ADB៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


