Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនថៃ ភាគច្រើន លែងជឿគណបក្សនយោបាយ ណាណាទាំងអស់

បានផុស

នៅ

ការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍ (NIDA) ជុំវិញទំនុកចិត្តលើគណបក្សនយោបាយនិងតំណាងរាស្រ្តក្នុងសភា បានបង្ហាញថា ប្រជាជនថៃភាគច្រើន លែងជឿជាក់គណបក្សណាទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការស្ទង់មតិដែលផ្សាយដោយគេហទំព័រ Thai PBS នៅថ្ងៃអាទិត្យទី១៧ខែសីហាឆ្នាំ២០២៥, NIDA បានសាកសួរប្រជាជនថៃ ១ ៣១០នាក់ទូទាំងប្រទេស ដោយក្នុងនោះ៤១,៩%ឆ្លើយថា ពួកគេគ្មានសង្ឃឹមទាល់តែសោះលើគណបក្សនយោបាយ ហើយពួកគេនឹងមិនបោះឆ្នោតឲ្យបេក្ខជនដែលឈរឈ្មោះនៅមណ្ឌលបោះឆ្នោតដដែល ដូចអាណត្តិមុនទេ។

ទន្ទឹមនោះ អ្នកឆ្លើយសំណួរ៣៤%ប្រាប់ថា ពួកគេមិនសូវជឿគណបក្សនយោបាយដូចមុនទេ ខណៈ២០,៩%នៅជឿខ្លះ ចំណែក២,៩៨% លែងជឿតែម្តង។

ការស្ទង់មតិនេះ កើតឡើងមួយសប្តាហ៍ បន្ទាប់ពី NIDA ដដែលនេះបង្ហាញថា ប្រជាជនថៃលែងទុក​ចិត្តរដ្ឋាភិបាលហើយ ពោលគឺអត្រាបានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយពួកគេទុកចិត្តយោធាវិញ។

ការស្ទង់មតិលើមនុស្ស១ ៣១០នាក់បង្ហាញថា ក្នុងចំណោមអ្នកឆ្លើយសំណួរ គឺមានតែ៤,៨៩%ប៉ុណ្ណោះដែលទុកចិត្តក្រសួងការបរទេសនិង ៤,៦៦% ដែលទុកចិត្តស្ថាប័នរដ្ឋាភិបាលផ្សេងទៀត។ ដោយឡែក អ្នកឆ្លើយសំណួររហូតដល់ទៅ៧៥,៧៣% បានបង្វែការយកចិត្តទុកដាក់លើកងទ័ព៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ការស្ទង់មតិ៖ ទំនុកចិត្តប្រជាជនថៃ លើរដ្ឋាភិបាលខ្លួន ធ្លាក់ចុះដល់កម្រិតទាបបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម