Connect with us

ព័ត៌មានអន្ដរជាតិ

ការស្ទង់មតិ៖ ទំនុកចិត្តប្រជាជនថៃ លើរដ្ឋាភិបាលខ្លួន ធ្លាក់ចុះដល់កម្រិតទាបបំផុត

បានផុស

នៅ

យោងតាមការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍ (NIDA), ពេលនេះ ប្រជាជនថៃលែងទុក​ចិត្តរដ្ឋាភិបាលហើយ ពោលគឺអត្រាបានធ្លាក់ចុះដល់កម្រិតទាបបំផុត ខណៈពួកគេទុកចិត្តយោធាវិញ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្ទង់មតិលើមនុស្ស១ ៣១០នាក់កាលពីសប្តាហ៍មុននិងត្រូវបានចុះផ្សាយសារព័ត៌មាន Thai PBS នៅថ្ងៃអាទិត្យទី១០ខែសីហាឆ្នាំ២០២៥ បង្ហាញថា ក្នុងចំណោមអ្នកឆ្លើយសំណួរ គឺមានតែ៤,៨៩%ប៉ុណ្ណោះដែលទុកចិត្តក្រសួងការបរទេសនិង ៤,៦៦% ដែលទុកចិត្តស្ថាប័នរដ្ឋាភិបាលផ្សេងទៀត។

ដោយឡែក អ្នកឆ្លើយសំណួររហូតដល់ទៅ៧៥,៧៣% បានបង្វែការយកចិត្តទុកដាក់លើកងទ័ព។

ស្របពេលជាមួយគ្នានោះដែរ អ្នកឆ្លើយសំណួរ ៤១,៩៨% ចង់ឲ្យមានការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី តាមរយៈការចរចា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ចាប់ផ្តើមខ្វល់ចិត្តខ្លាំង ព្រោះបាត់កម្លាំងពលកម្មចាំបាច់ ក្រោយពលករខ្មែរ វិលចូលប្រទេសវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម