Connect with us

ព័ត៌មានជាតិ

មន្ទីរអប់រំខេត្តកំពង់ចាម បន្តទទួលសិស្សភៀសសឹកឲ្យចូលរៀនចំនួន ៣៨៥ នាក់

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ១៨ ខែ​សីហា ឆ្នាំ ២០២៥ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កំពង់ចាម បាន​ទទួល​សិស្ស​ភៀស​សឹក ឲ្យ​ចូល​រៀន​ចំនួន ៣៨៥ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​មន្ត្រី នៃ​មន្ទីរអប់រំ​ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កំពង់ចាម បាន​សហការ​ជាមួយ​ការិយាល័យ​អយក នៃ​រដ្ឋបាល​ក្រុង ស្រុក និង​នាយក​សាលា បាន​ទទួល​សិស្ស​ភៀស​សឹក ឲ្យ​ចូល​រៀន​បាន​ចំនួន ៣៨៥ នាក់ (ស្រី ២០១ នាក់)។

ជាមួយគ្នា​នោះ ខាង​មន្ទីរអប់រំ បាន​ឧបត្ថម្ភ​ដល់​សិស្ស​ទាំង ៣៨៥ នាក់ ដោយ​ក្នុង​សិស្ស​ម្នាក់ៗ ទទួល​បាន​សម្ភារៈ​សិក្សា​មាន​ដូចជា កាតាប​រៀន ១ សៀវភៅ ៥ ក្បាល និង​ប៊ិក ៥ ដើម ផង​ដែរ៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម