ព័ត៌មានជាតិ
អភិបាលក្រុងដូនកែវនាំយកសម្ភារៈ និងថវិការបស់អភិបាលខេត្តតាកែវ ផ្ដល់ជូនវីរៈកងទ័ពកំពុងសម្រាកព្យាបាលជំងឺ
លោក កង អាណាន់ អភិបាលក្រុងដូនកែវ ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បាននាំយកអំណោយ សម្ភារៈ និងថវិការបស់លោក វ៉ី សំណាង អភិបាលខេត្តផ្ដល់ជូនវីរៈកងទ័ពជួរមុខលោក ហៀង វាសនា ដែលមានជំងឺ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានថ្លែងឱ្យដឹងថា ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោលអភិបាលខេត្តតាកែវ ចំពោះសុខទុក្ខរបស់បងប្អូនវីរៈកងទ័ព ទើបលោកអភិបាលខេត្ត បានចាត់ឱ្យលោកដឹកនាំ សហការីចុះសួរសុខទុក្ខ និងនាំយកថវិការបស់លោក វ៉ី សំណាង ចំនួន ១.០០០.០០០រៀល អមជាមួយនឹងសម្ភារៈ គ្រឿងឧបភោគ បរិភោគ ដែលជាការចូលរួមពីសំណាក់ បងប្អូន ពូមីង មន្ត្រីរាជការ និងប្រជាពលរដ្ឋក្រុងដូនកែវ តាមរយៈរដ្ឋបាលក្រុង ជូនដល់លោក ហៀង វាសនា ជាកងទ័ពជួរមុខឈរជើងនៅតំបន់ប្រាសាទតាក្របី ដែលកំពុងសម្រាកព្យាបាលរបួសនៅផ្ទះ ស្ថិតនៅភូមិទំនប់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

លោក កង អាណាន់ ក៏បានពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោក វ៉ី សំណាង ជូនចំពោះវីរៈកងទ័ព ហៀង វាសនា និងបានជូនពរឱ្យឆាប់ជាសះស្បើយពីជំងឺ ដែលបានលះបង់យ៉ាងធំធេង បូជាសាច់ស្រស់ ឈាមស្រស់ មិនគិតគូរពីអាយុជីវិត ការពារបុព្វហេតុជាតិមាតុភូមិ ពីខ្មាំងសត្រូវឈ្លានពាន បូរណភាពទឹកដីប្រទេសជាតិរបស់យើង៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


