Connect with us

ព័ត៌មានជាតិ

​គម្រោង​​អភិវឌ្ឍ​រថភ្លើង​ក្រោម​ដី នៅ​រាជធានី​ភ្នំពេញ នឹង​បញ្ចប់​​ការ​សិក្សា​រយៈពេល​មួយខែ​​ទៀត

បានផុស

នៅ

​ការបញ្ជាក់​ពី​ការបញ្ចប់គម្រោង​អភិវឌ្ឍន៍​រថភ្លើង​ក្រោម​ដី​នៅ​រាជធានី​ភ្នំពេញ​ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​គណៈប្រតិភូ​ធនា​គារ​អភិវឌ្ឍន៍អាស៊ី ដឹកនាំ​ដោយ​លោក Alexander D. Nash អ្នកឯកទេស​អភិវឌ្ឍន៍​ទីក្រុង Urban Development Specialist តាម​ប្រព័ន្ធ​វីដេអូ នា​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ទទួលបន្ទុក​លើ​ជំនាញ​ពាក់ព័ន្ធ ក្រោម​ឱវាទ​ក្រសួង​ជាច្រើន​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចប្រជុំ​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​បានផ្តល់​ការគាំទ្រ និង​កិច្ចសហការ​ល្អជា​បន្តបន្ទាប់​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា។ ឆ្លៀត​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បានធ្វើ​បច្ចុប្បន្នភាព​លើ​ការសិក្សា​គម្រោង​អភិវឌ្ឍន៍​រថភ្លើង Mono Rail នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​សិក្សា​ចប់សព្វគ្រប់​ហើយ និង​ការសិក្សា​គម្រោង​អភិវឌ្ឍន៍​រថភ្លើង​ក្រោម​ដី ដែល​គ្រោង​​បញ្ចប់​ក្នុង​រយៈពេល​មួយខែ​ខាងមុខនេះ​ទៀត និង​បាន​ស្នើឱ្យ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ ជួយ​ពិនិត្យឡើងវិញ​លើ​លទ្ធផល នៃ​គម្រោង​សិក្សា​ទាំងនេះ និង​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ផងដែរ​។

​ឯកឧត្តមបាន​ធ្វើការ​វាយតម្លៃ​ថា ប្រសិនបើ​គម្រោង​ទាំងនេះ មានការ​ចូលរួម​វិនិយោគ​ពី​ក្រុមហ៊ុន​ឯកជន​ពិតប្រាកដ​មែន​នោះ វា​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​លើកកម្ពស់​មុខមាត់​ទីក្រុង​ភ្នំពេញ​បាន​មួយកម្រិត​ធំ និង​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​។

​ជាការ​ឆ្លើយតប លោក Alexander D. Nash បានធ្វើការ​កត់សម្គាល់ និង​បាន​សម្តែង​ចំណាប់អារម្មណ៍​ចំពោះ​សំណើ​នានា ដែល​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានលើកឡើង និង​បាន​គូសបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី នឹងធ្វើ​ការពិនិត្យ និង​សម្របសម្រួល​ចំពោះ​សំណើ​ទាំងនោះ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ វិនាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១២ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ២១ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម