ព័ត៌មានជាតិ
នគរបាលជើងទឹកខេត្តកោះកុង ឃាត់ទំនិញជាគ្រឿងសមុទ្រដែលគេចពន្ធមកពីថៃ
កោះកុង ៖ នគរបាលការពារព្រំដេនទឹកលេខ២៦៩ បានចុះប្រតិបត្តិការបង្រ្កាបទូកដឹកទំនិញជាគ្រឿងសមុទ្របាន១ទូក និងចាប់ឃាត់មនុស្ស២នាក់ ប្រគល់ជូនមន្រ្តីគយកំពុងស៊ើបអង្កេតបន្តនីតិវិធីច្បាប់។

ទូកដឹកជញ្ជូន ភាគច្រើនសុទ្ធតែជា ត្រីគោបង្កក មឹង ក្តាមថ្មសក ខ្យង និងចាក់ច្រែង ដែលជាមិនបានបង់ពន្ធគយ ត្រូវបាននគរបាលការពារព្រំដែនទឹក បង្រ្កាបបានភ្លាមៗអំឡុងពេលប្រុងឡើងទៅគោក កាលពីម៉ោង១០ព្រឹកថ្ងៃទី២០ ខែសីហា។

លោក ឈិត រតនៈ អភិបាលរងខេត្តកោះកុង បានដឹងនៅម៉ោង៦និង០៦នាទីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ថា ក្រៅពីឃាត់ទំនិញគេចពន្ធ សមត្ថកិច្ចក៏ឃាត់បានមនុស្ស២នាក់ ទី១៖ ឈ្មោះ ឈិត ទុំ ជនជាតិខ្មែរ និងទី២៖ ឡន់់ ប៉ែង ជនជាតិថៃ និងវត្ថុតាង មានទុកកន្ទុយវែង និងម៉ាស៊ីតបាត១គ្រឿង នៅចំណុចព្រែកកោះយ៉។

បើតាមលោកអភិបាលរងខេត្ត ក្រោយពីត្រួតពិនិត្យឃាត់បានរួចរាល់ ប្រធានគណៈកម្មការត្រួតពិនិត្យការដឹកជញ្ជូនទំនិញក្នុងភូមិសាស្ត្រខេត្តកោះកុង និងសមត្ថកិច្ចជំនាញប្រគល់ជូនមន្រ្តីសាខាគយ និងរដ្ឋាករខេត្ត បន្តស៊ើបអង្កេតអនុវត្តនីតិវិធីច្បាប់ទំនិញគេចពន្ធមកពីថៃ ត្រូវបានប្រភពព័ត៌មានក្រៅផ្លូវការទម្លាយថា មាននការដឹកជញ្ជូនតាមផ្លូវទឹកក្នុងចំនួនច្រើនមិនយប់ឬថ្ងៃនោះទេតាមសមុទ្រ ប៉ុន្តែទោះយ៉ាងណាសមត្ថកិច្ចក៏បង្កើនការតាមដានល្បតបង្រ្កាបផងដែរ។

ជាក់ស្តែងក្រុមឈ្នួញខិលខូច តែងតែផ្លាស់ប្តូរទីតាំងឡើងទំនិញទាំងនោះដោយពុំមាននរណាអាចដឹងឡើយ៕
អត្ថបទ៖ សិរីវឌ្ឍនៈ






-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


