កីឡា
Klopp ចោទអាជ្ញាកណ្តាលសម្រេចចិត្តផ្ទាល់ខ្លួន ពេល Liverpool ចាញ់ Real Madrid ១-៣
លោក Jurgen Klopp បានបន្ទោសអាជ្ញាកណ្តាលនៅពេលក្រុមហង្សក្រហម Liverpool បានចាញ់អធិរាជស Real Madrid ដោយលទ្ធផល ៣-១ វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Champions League យប់មិញ។
ការប្រកួតបានតែ២៧នាទី ម្ចាស់ផ្ទះ Real Madrid បើកការនាំមុខ ១-០ នៅពេលកីឡាករវ័យក្មេង Vinicius Junior ស៊ុតបានសម្រេច ក្រោយពេលបញ្ជូនបាល់ពី Toni Kroos។ មុនពេល Real Madrid រកគ្រាប់បាល់ទី២ កីឡាករជួរមុខ Sadio Mane មានឱកាសរត់ឆ្ពោះទៅតំបន់គ្រោះថ្នាក់ ប៉ុន្តែត្រូវបាន Lucas Vazquez បុកឲ្យដួលនៅខាងក្រៅប្រអប់គ្រោះថ្នាក់។
ពេលនោះលោកអាជ្ញាកណ្តាល Felix Brych មិនបានពិន័យ (Free-Kicks) ទេដែលជាហេតុធ្វើឲ្យអ្នកចាត់ការ Liverpool ខឹងសម្បា និងចោទលោកអាជ្ញាកណ្តាលថា ជាការសម្រេចផ្ទាល់ខ្លួនទៅលើ Sadio Mane។
Klopp និយាយថា ៖«ខ្ញុំបានប្រាប់គាត់ (អាជ្ញាកណ្តាល) បន្ទាប់ពីចប់ការប្រកួត។ ខ្ញុំចេះតែគិតថា គាត់អយុត្តិធម៌ចំពោះ Sadio ។ ស្ថានភាពជាមួយ Sadio ខ្ញុំមិនប្រាកដច្បាស់ទេថា អ្វីដែលអាជ្ញាកណ្តាលបានធ្វើការយប់នេះ។ វាជាប្រភេទរឿងផ្ទាល់ខ្លួន»។
រហូតដល់នាទី៥១ នៃវគ្គទី២ ទើប Mahamed Salah បំប៉ោងសំណាញ់ទីរបស់ម្ចាស់ផ្ទះដើម្បីតាមពីក្រោយ ២-១ ប៉ុន្តែ Vinicius Junior រកបាន១គ្រាប់ទៀតនៅនាទីទី៦៥ដើម្បីឲ្យ Real Madrid នាំមុខ ៣-១។ លទ្ធផលនេះរក្សាដល់ចប់ការប្រកួត។

តាមរយៈលទ្ធផលនេះ Liverpool ត្រូវធ្វើការធ្ងន់ណាស់នៅជើងទី២ នាថ្ងៃពុធ សប្តាហ៍ក្រោយនៅផ្ទះរបស់ខ្លួនដែលយ៉ាងហោចណាស់ត្រូវការរកគ្រាប់បាល់ឲ្យបាន២គ្រាប់ និង Real Madrid មិនអាចស៊ុតចូលវិញទើបមានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League។
ជាមួយគ្នានេះ Manchester City បានយកឈ្នះក្រុមភ្ញៀវ Borussia Dortmund ដោយលទ្ធផល ២-១ ក្នុងផ្ទះរបស់ខ្លួន។ ២គ្រាប់របស់ម្ចាស់ផ្ទះរកបានដោយកីឡាករ Kavin De Bruyne និង Phil Foden ខណៈភ្ញៀវរកបាន១គ្រាប់ដោយម Marco Reu៕

អត្ថបទ៖ វីរបុត្រ
ប្រភពរូប៖ Dailymail
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


