សន្តិសុខសង្គម
សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២ នាក់ កាប់ប្លន់យកម៉ូតូ ១ គ្រឿង ហើយគេចខ្លួនមួយរយៈ
ជនសង្ស័យចំនួន ២ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ ១ គ្រឿង ហើយព្យាយាមគេចខ្លួនមួយរយៈ។

អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ០៣ និង ១៥ នាទីទៀបភ្លឺ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ នៅចំណុចភូមិត្នោតជ្រុំ ៣ សង្កាត់បឹងទំពុនទី ២ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីធាក់ និងកាប់ប្លន់យកម៉ូតូ ម៉ាក SCOOPY ពណ៌ប្រផេះ ស៊េរីឆ្នាំ ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1LQ- 5358 ប្រព្រឹត្តល្មើសនៅចំណុចក្រោយធនាគារ J TRUST ផ្លូវ 51BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤។

ឃាត់ខ្លួនជនសង្ស័យ ២ នាក់ រួមមាន ៖ ១-ឈ្មោះ គុយ សីហា ហៅ ដាំ ភេទប្រុស មុខរបរមិនពិតប្រាកដ និង ២-ឈ្មោះ ម៉ៅ ផានិត ហៅ ម៉ន ភេទប្រុស មុខរបរមិនពិតប្រាកដ។ ចំណែកវត្ថុតាងដកហូតបានដាវចំនួន ១ ដើម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ជាបណ្ដោះអាសន្ននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


