Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ប្រាប់​ពី​លក្ខខណ្ឌ​ចំនួនបី សម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន

បានផុស

នៅ

របាយការណ៍ថ្មីៗដែល​ចុះផ្សាយ​ដោយ Fox News កាល​ពីថ្ងៃ​ទី​២១​ខែ​សីហា​ឆ្នាំ​២០២៥ បង្ហាញថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នៅ​អំឡុង​ពេល​កិច្ច​ពិភាក្សា​កំពូល​ជាមួយ​មេ​ដឹក​នាំ​អាមេរិក​​កាល​ពី​សប្ដាហ៍​មុន បាន​លាត​ត្រដាង​នូវការ​ទាមទាររបស់គាត់សម្រាប់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយ​ក្នុងនោះ​មាន​លក្ខខណ្ឌ​ធំៗ​ចំនួន​បី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក វ៉្លាឌីមៀរ ពូទីន (រូបថត៖ Getty)

យោងតាមរបាយការណ៍ លក្ខខណ្ឌរបស់លោក ពូទីន សម្រាប់បទឈប់បាញ់ មាន​ដូចជា៖

  • គ្មាន​សមាជិកភាព​ណាតូ៖ អ៊ុយក្រែន​ត្រូវ​តែ​បោះ​បង់​ចោល​គោល​ដៅ​នៃ​ការ​ចូល​រួម​ជា​មួយ​សម្ព័ន្ធភាព​អូតង់។
  • គ្មានកងទ័ពលោកខាងលិច៖ កងកម្លាំងយោធាលោកខាងលិចមិនអាចឈរជើងនៅលើដីអ៊ុយក្រែនបានទេ។
  • បោះបង់​តំបន់ Donbas៖ អ៊ុយក្រែនត្រូវតែប្រគល់តំបន់ Donbas ទាំងមូលទៅ​ឲ្យ​ប្រទេសរុស្ស៊ី។

ខុស​ពី​ការទាមទារពីមុន របាយការណ៍ថ្មី​នេះបានបង្ហាញថា លោក ពូទីន នឹងយល់ព្រមចំពោះបទឈប់បាញ់នៅតាមខ្សែបន្ទាត់ជួរមុខបច្ចុប្បន្ន។ នេះមានន័យថា រុស្ស៊ីយល់​ព្រម​លះបង់ទឹកដី​មួយ​ផ្នែក​តូច​ដែលខ្លួន​កាន់កាប់​នាពេលថ្មីៗ​នៅក្នុងតំបន់ Kharkiv, Sumy និង Dnipropetrovsk ដើម្បី​​សម្រួល​ឲ្យ​កិច្ច​ចរចា​សន្ដិភាព​អាច​ដំណើរការ​ទៅ​មុខ​បាន។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអង្គការណាតូមានការសង្ស័យ ដោយចាត់ទុកការទាមទារទាំងនេះថាជាយុទ្ធសាស្ត្រជាប់គាំង និងព្រមានថា បញ្ជីលក្ខខណ្ឌរបស់ពូទីនអាចនឹងកើនឡើងនាពេលអនាគត។ ការព្រួយបារម្ភអំពីគោលដៅចុងក្រោយរបស់រុស្ស៊ី ត្រូវបានកើនឡើង​នៅពេលដែលរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov បាននិយាយថា គោលបំណងរបស់ទីក្រុងមូស្គូគឺ«ការពារ»ប្រជាជនអ៊ុយក្រែនពីរដ្ឋាភិបាលរបស់ពួកគេ ដោយបង្ហាញពីចេតនាដ៏ធំ​ក្នុងការគ្រប់គ្រងអធិបតេយ្យភាពរបស់អ៊ុយក្រែនជាជាងគ្រាន់តែកាន់កាប់ទឹកដី។

សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍ទាំងនេះទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម