Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ មានបេក្ខជន​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​​៦.៥៥២​នាក់ ស្រី៣៧២៥ មាន​៦មណ្ឌល

បានផុស

នៅ

បន្ទាយមានជ័យ ៖ បេក្ខជន​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ​ភូមិ(បាក់ឌុប)ឆ្នាំ២០២៥នេះ មានចំនួន ៦.៥៥២ នាក់ ស្រី ៣.៧២៥ មានចំនួន៦ មណ្ឌល ក្នុងបើកកិច្ចប្រជុំនៅ ល្ងាច ថ្ងៃទី២២ ខែ សីហា ឆ្នាំ ២០២៥ ក្នុងសាលប្រជុំសាលាខេត្តមាមានការចូលរួមលោក យឹម សំណាង អភិបាលរងខេត្ត លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ កងកំលាងទាំង ៣អង្គភាព រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំនោះ លោកឈូ ប៊ុនរឿងបានមានប្រសាសន៍ថា ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំនេះមានរយះពេល២ ថ្ងៃ  ២៨ . ២៩ ខែសីហា ឆ្នាំ ២០២៥“បេក្ខជនចុះឈ្មោះប្រឡងសរុប ៦.៥៥២ នាក់ ស្រី ៣.៧២៥ នាក់ មានថ្នាក់វិទ្យាសាស្ត្រសរុប ១.៨២៥ នាក់ ស្រី ១.១០៧ នាក់ មានចំនួន៧មណ្ឌល១.មណ្ឌលហ៊ុនសែនសូភី ២.មណ្ឌលវិទ្យាល័យហ៊ុនសែនខ្លាកូន ៣.សាកលវិទ្យាល័យជាតិមានជ័យ៤.មណ្ឌលវិទ្យាល័យសិរីសោភ័ណ៥ មណ្ឌលវិទ្យាល័យសម្តេចឪ ៥.មណ្ឌលសកលវិទ្យាល័យ UME ៦មណ្ឌលវិទ្យាល័យអូអំបិល និង មណ្ឌលអនុវិទ្យាល័យទឹកថ្លា។

លោកឈូ ប៊ុនរឿង​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​បន្ត​ទៀតថា បេក្ខជន និង បេក្ខនារី ប្រឡងត្រូវ អនុវត្តតាមសេចក្តីណែនាំ ប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា គណៈមេប្រយោគទូទាំងខេត្ត ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្តាលគណៈកម្មការត្រួតពិនិត្យ អគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួម សហការពីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ភ្នាក់ងារសុខាភិបាល កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ បេក្ខជនត្រូវគោរពបទបញ្ញត្តិ នៃការប្រឡងឲ្យបានល្អ។

លោកឈូ ប៊ុនរឿងបានបញ្ជាក់ឱ្យដឹងបន្តទៀតថា ការប្រឡងបាក់ឌុប ឆ្នាំ២០២៥នេះនៅខេត្តបន្ទាយមានជ័យ ត្រូវមានសុវត្ថិភាព ក្នុងមណ្ឌលប្រឡង ដំណើរការវិញ្ញាសារ ការអនុវត្តតួនាទីនិងភារកិច្ចរបស់គណ:មេប្រយោគ ការអនុវត្តបទប្បញ្ញត្តិរបស់បេក្ខជន ស្ថានភាពសុខភាព ឧបទ្ទហេតុផ្សេងៗ អ្វីៗត្រូវ ប្រព្រឹត្តទៅឲ្យបានរលូន លទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវផងដែរ ។

ក្នុងកិច្ចប្រជុំដែរ លោកយឹមសំណាង បានសម្តែងក្តីមោទនភាព បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីនិងអ្នកពាក់ព័ន្ធគ្រប់ផ្នែក ត្រូវយកអស់កំលាំងកាយចិត្តក្នុងការប្រឡងសញ្ញាបត្រមធមសិក្សានៅទាំង៧មណ្ឌល នាខេត្តបន្ទាយមានជ័យបានជោគជ័យតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាផងដែរ៕

ដោយ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម