ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ បេក្ខជនបាក់ឌុបត្រូវឈ្វេងយល់ និងគោរពគោលការណ៍ប្រឡងឱ្យបានខ្ជាប់ខ្ជួន
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ត្រូវខិតខំសិក្សារៀនសូត្រ និងឈ្វេងយល់ឱ្យបានច្បាស់ពីនីតិវិធីប្រឡង និងគោរពគោលការណ៍ប្រឡងឱ្យបានខ្ជាប់ខ្ជួន ចៀសវាងប្រព្រឹត្តខុសឆ្គងនាំឱ្យខនខាន ឬប៉ះពាល់ដល់ការចូលរួមប្រឡង ខណៈសល់តែ ២២ ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃប្រឡងបាក់ឌុបនឹងឈានចូលមកដល់។

អ្នកស្រី ឃួន វិច្ឆិកា មានប្រសាសន៍នៅរសៀលថ្ងៃទី១៦ ខែកញ្ញា នេះថា ទន្ទឹមនឹងនេះបេក្ខជនត្រូវធ្វើការស្រាវជ្រាវរកវិញ្ញាសាប្រឡងចាស់ៗ និងហាត់ធ្វើលំហាត់បន្ថែមដើម្បីឱ្យការប្រឡងទទួលបានលទ្ធផលល្អប្រសើរថែមទៀត។

ជាមួយគ្នានេះ អ្នកស្រី ឃួន វិច្ឆិកា បានណែនាំដល់បេក្ខជនត្រូវ បរិភោគចំណីអាហារ និងសម្រាកឱ្យបានគ្រប់គ្រាន់ដើម្បីថែរក្សាសុខភាពឱ្យបានល្អ ត្រៀមលក្ខណៈចូលរួមប្រឡងនាពេលមុខនេះទទួលបានជោគជ័យ និងនិទ្ទេសល្អ។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសម័យប្រឡង៖ ៨ តុលា ២០២៤ ខណៈឆ្នាំមុន ក្រសួងអប់រំបានរៀបចំការប្រឡងបាក់ឌុប នៅថ្ងៃទី៦ វិច្ឆិកា ២០២៣ ដោយមានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១៣៧ ៤១២ នាក់ ក្នុងនោះប្រឡងជាប់ចំនួន ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩% ក្នុងចំណោមបេក្ខជនមកប្រឡង ១៣៥ ០៨៤ នាក់ ក្នុងនោះមានសិស្សជាប់និទ្ទេសA ចំនួន ១ ៦៧៣ នាក់ និទ្ទេសB ចំនួន ៦ ៩៦៤ នាក់ និទ្ទេសC ចំនួន ១៨ ៣០៨ នាក់ និទ្ទេសD ៣៤ ២៤៦ នាក់ និង និទ្ទេសE ចំនួន ៣៧ ២៦៩ នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


