សេដ្ឋកិច្ច
ក្រុមហ៊ុន RMA គ្រោងបង្កើតសាលាជំនាញបច្ចេកទេសយានយន្ត នៅដំណាច់ឆ្នាំនេះ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា គ្រោងវិនិយោគបង្កើតសាលាបណ្ដុះបណ្ដាលជំនាញ បច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា នៅដំណាច់ឆ្នាំ ២០២៥ ដើម្បីបំពេញតម្រូវការកម្លាំងពលកម្មសម្រាប់អ្នកវិនិយោគ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ ថា ក្រុមហ៊ុន បានសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសាលា BKI នៅអូស្ត្រាលី នឹងបង្កើតសាលាបច្ចេកវិទ្យាយានយន្តមួយដ៏ទំនើបជាងគេនៅកម្ពុជា ឬក៏ប្រហែលជាទំនើបជាងគេនៅក្នុងតំបន់អាស៊ាន។
លោក ងន សាំង បញ្ជាក់ថា ក្រុមហ៊ុន អ អិម អេ ជាអ្នកដាក់ទុន ដោយគ្រោងនឹងចាប់ផ្ដើមនៅខែ ១១ ឆ្នាំ ២០២៥ ដែលវាជាការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ប្រជាជនកម្ពុជា និងអាចពង្រឹងអាជីវកម្ម ឬតម្រូវការពលកម្មសម្រាប់អ្នកវិនិយោគនៅកម្ពុជា។
លោក ងន សាំង បានបញ្ជាក់បន្ថែមថា ទីផ្សាររថយន្តមានកំណើនទីផ្សាររថយន្តនៅកម្ពុជា មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីវិបបត្តិជំងឺកូវីដ១៩។ កំណើននៃទីផ្សាររថយន្ត ដោយសារប្រជាជនកម្ពុជាសម្បូរដោយវ័យក្មេង ហើយដល់ពេលដែលពួកគាត់មានតម្រូវការរថយន្ត។

ម្យ៉ាងទៀតស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរជាងមុន មនុស្សម្នាក់ៗ មានការងារធ្វើ ដែលនាំឱ្យពួកគាត់មានចំណូលច្រើនជាងមុន ហើយធ្វើឱ្យមានតម្រូវការរថយន្ត ក៏កើនឡើងដែរ ខណៈអ្នកវិនិយោគ ក៏ច្រើនជាងមុនដែរ ព្រោះអ្នកវិនិយោគក៏ត្រូវការវិនិយោគច្រើនជាងមុនដែរ។
យោងតាមក្រសួងពាណិជ្ជកម្ម គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៥ កម្ពុជាបានចំណាយប្រាក់ជាង ៤៨៧ លានដុល្លារ ក្នុងការនាំចូលរថយន្តគ្រួសារ កើនឡើង ៦៦% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។
កាលពីឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាបានចំណាយប្រាក់ជាង១ពាន់លានដុល្លារក្នុងការនាំចូលនូវយានយន្តគ្រប់ប្រភេទធៀបនឹងឆ្នាំ២០២៣ដែលមានទឹកប្រាក់សរុបជិត៩០៣លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


