Connect with us

ព័ត៌មានជាតិ

កសិករមួយរូប​ចិញ្ចឹម​​មាន់​​តាម​បច្ចេកទេស​បាន​ទាំង​សាច់ និង​ពង​លក់ ជា​ប្រភព​ចំណូល​ផ្គត់ផ្គង់​គ្រួសារ

បានផុស

នៅ

ការចិញ្ចឹមមាន់ គឺជាផ្នែកមួយនៃសេដ្ឋកិច្ចក្នុងគ្រួសារ ដោយទទួលបានប្រាក់ចំណូល​ប្រចាំថ្ងៃ។ ប៉ុន្តែកសិករ​​មួយ​ចំនួន​ការ​ចិញ្ចឹមមាន់​នៅ​ជាលក្ខណៈគ្រួសារតាមបែបសាមញ្ញ មិនមានការយល់ដឹង និងគ្មានបច្ចេកទេសក្នុងការចិញ្ចឹមនៅឡើយ។

លោក ប៉ែន ចំណាក់ ជាប្រជាពលរដ្ឋរស់នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះធ្លាប់មានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងការចិញ្ចឹមមាន់បានឲ្យដឹងថា ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារតាមបែបបច្ចេកទេស គឺទទួលបានប្រាក់ចំណូល​ខ្ពស់ ទាំងលក់មាន់សាច់ និងលក់ពង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទាងនឹងប្រាក់ចំណូលនៃការលក់ពងមាន់ត្រឹមតែ​មេមាន់ពី ៤០ ទៅ ៥០ក្បាល អាចទទួលបានប្រាក់​ចំណូល​ជិត ២០០ ដុល្លារ ក្នុងមួយខែ។ ការចិញ្ចឹមមាន់តាមលក្ខណៈបច្ចេកទេសមានផលចំណេញច្រើន ដោយសារទី១ បានយល់ដឹងពីការការពារ ការចាក់វ៉ាក់សាំង ការផ្ដល់ចំណី ដឹងពីរបៀបឲ្យចំណីមាន់ទៅតាមទម្ងន់ បើពីមុនអត់ទេ គឺចិញ្ចឹមលែង​ចោលសេរីអត់ដែលខ្វល់ពីថ្នាំ ចំណី ពេលខ្លះសូម្បីតែទ្រុងមិនទាំងធ្វើផង។

លោកបានរៀបរាប់បន្តថា ការចិញ្ចឹមមាន់ មុនដំបូង គឺ ទី១-ការជ្រើសរើសពូជ ទី២-ការសាងសង់ទ្រុង ទី៣-ការថែទាំ និង​ការផ្ដល់ចំណីអាហារ និងទី៤-វិធានការការពារ និងការចាក់វ៉ាក់សាំង។

ការផ្ដល់ថ្នាំថែទាំសុខភាពសត្វមាន់ គឺជាកត្តាសំខាន់ ជាពិសេសនៅពេលមានការបម្រែបម្រួលអាកាសធាតុ ព្រោះវាអាចធ្វើ​ឲ្យ​មាន់មានជំងឺ ដូច្នេះកសិករត្រូវចេះពីរបៀបផ្សំថ្នាំ ឬត្រូវផ្ដល់ប្រភពវីតាមីន និងការធ្វើវ៉ាក់សាំងដល់សត្វមាន់ទាំងនោះ​។ ចំពោះបញ្ហាការបម្រែបម្រួលអាកាសធាតុ កសិករក៏អាចប្រើថ្នាំធម្មជាតិ ដូចជា ខ្ញី ស្ករត្នោត ជាដើម លាយ​ឲ្យ​ផឹក ដើម្បីផ្ដល់ជាកម្លាំង និងផ្ដល់ជាកម្ដៅបានផងដែរ។

ជាចុងក្រោយ លោក ប៉ែន ចំណាក់ បានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ សូមកុំទុកពេលវេលាចោល ត្រូវយកពេលវេលានោះព្យាយាមបង្កើតអាជីព ឬបង្កើតមុខរបរ បន្ថែម ដើម្បីបង្កើនប្រាក់ចំនូលលើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋផងដែរ៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម