សេដ្ឋកិច្ច
កម្ពុជា បន្តពង្រឹងភាពប្រកួតប្រជែងលើទីផ្សារចម្រុះ ទប់ស្កាត់ផលប៉ះពាល់មិនល្អពីពន្ធអាមេរិក
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានអះអាងថា កម្ពុជា គឺនៅតែបន្តពង្រឹងភាពប្រកួតប្រជែង តាមរយៈវិធាននយោបាយសមស្រប នៃទីផ្សារចម្រុះសម្រាប់នាំចេញ និងការការពារការងារកម្មករ ដើម្បីទប់ស្កាត់ផលប៉ះពាល់មិនល្អពីពន្ធអាមេរិក។

អ្នកឧកញ៉ា បានគូសបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំពិភាក្សាការងាររវាង សភាពាណិជ្ជកម្មកម្ពុជា និង មូលនិធិរូបិយវត្ថុអន្តរជាតិ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។
យ៉ាងណាមិញ ចំពោះកិច្ចប្រជុំនេះ គឺត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាលើ សកម្មភាពធុរកិច្ច វិនិយោគ និងសេដ្ឋកិច្ច ដែលបានលើក ០៤ ចំណុច ដែលជាសំណើរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ។ ក្នុងនោះរួមមាណ ទី១ ផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនៃអាត្រាពន្ធគយរបស់អាមេរិកមកលើកម្ពុជា, ទី២. បញ្ហាប្រឈម និងហានិភ័យជាក់លាក់នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ រួមជាមួយនឹងវិស័យដឹកជញ្ជូន កសិកម្ម និងកសិកែច្នៃ ផលិតកម្ម វិស័យថាមពល និងឧស្ម័ន។
ទី៣. ផលប៉ះពាល់ពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក និងវិធាននៃការប្រកួតប្រជែងក្នុងការនាំចេញ ក្នុងគោលបំណងធ្វើឱ្យមានស្ថេរភាពនៃការនាំចេញរបស់កម្ពុជា ការការពារឱ្យបាននូវការងារ និងការស្តារទំនុកចិត្តរបស់អ្នកវិនិយោគ និង៤. បានពិភាក្សាលើ កញ្ចប់នៃអនុសាសន៍គោលនយោបាយរយៈពេលមធ្យម និងគ្រាអាសន្ន។
បន្ថែមពីនេះ ក៏នៅមានការបកស្រាយបញ្ជាក់ជាច្រើនដែលវិស័យឯកជន កំពុងធ្វើការងារ គឺ គាំទ្រ ផ្តល់ធាតុចូល និងអនុសាសន៍ សំខាន់ៗមួយចំនួន ស្ថានភាពធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ កំពុងទទួលរងផលប៉ះពាល់ ដើម្បីផ្តល់ជូនដល់ រដ្ឋាភិបាលកម្ពុជា ក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

គួរបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននឹងកំពុងធ្វើការប្រជុំពិភាក្សាលើមាត្រាទី៤ ឆ្នាំ២០២៥ នៅខែសីហា ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ច ទស្សនវិស័យ និងគោលនយោបាយជាមួយសមភាគីកម្ពុជា។
កិច្ចប្រជុំបានបញ្ជាក់ថា «កម្ពុជា ត្រូវតែពង្រឹងភាពប្រកួតប្រជែង តាមរយៈវិធាននយោបាយសមស្រប នៃទីផ្សារចម្រុះសម្រាប់នាំចេញ និងការការពារការងារកម្មករ ដើម្បីទប់ស្កាត់ផលប៉ះពាល់មិនល្អពីពន្ធអាមេរិក»។
ជាមួយគ្នានោះដែរ ប្រធានបេសកកម្មសម្រាប់ប្រទេសកម្ពុជា នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្តេជ្ញាថានឹងបន្តជំនួយលើជំនួយខាងបច្ចេកទេស និងធ្វើការជាមួយដៃគូ ជួយដល់វិស័យឯកជន ដើម្បីរកដំណោះស្រាយរាល់បញ្ហានានា ឱ្យប្រសើរនៅពេលអនាគត៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


