ព័ត៌មានអន្ដរជាតិ
ស្ថាប័នជំនាញថៃព្រមានពីអសន្តិសុខក្នុងការងារ ខណៈបណ្ដាក្រុមហ៊ុនកាត់បុគ្គលិកពេញម៉ោង
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) បានចេញការព្រមានខ្លាំងៗអំពីកំណើនហានិភ័យនៃភាពអត់ការងារធ្វើ ចំពេលដែលក្រុមហ៊ុនអាជីវកម្មថៃកាន់តែច្រើន រៀបចំរចនាសម្ព័ន្ធប្រតិបត្តិការរបស់ខ្លួនឡើងវិញ ហើយកាត់បន្ថយបុគ្គលិកធ្វើការពេញម៉ោង។

តាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃចន្ទ ស្ថាប័នជំនាញដដែលបានចេញការព្រមាននេះ ក្នុងរបាយការណ៍ «ទស្សនវិស័យសង្គមរបស់ប្រទេសថៃ» សម្រាប់ត្រីមាសទី២ នៃឆ្នាំនេះ។
អគ្គលេខាធិការ NESDC លោក Danucha Pichayanan បានបង្ហើបថា ស្ថាប័នរបស់ខ្លួនកំពុងសង្កេតមើលការផ្លាស់ប្តូរជាក់ស្ដែងក្នុងវិស័យការងារ ដោយសារការប្រែប្រួលនៃបរិយាកាសសេដ្ឋកិច្ច។
ការស្ទង់មតិឆ្នាំ ២០២៤ ដោយក្រុមហ៊ុន Jobsdb បានរកឃើញថា ក្រុមហ៊ុនថៃជាង ២៥ ភាគរយ ទំនងជាកាត់បន្ថយបុគ្គលិក និងរៀបចំប្រតិបត្តិការរបស់ពួកគេឡើងវិញ។
លើសពីនេះ ជំនួសឱ្យការជួលបុគ្គលិកពេញម៉ោង និងអចិន្រ្តៃយ៍ អាជីវកម្មទាំងនោះកំពុងជ្រើសរើសបុគ្គលិកក្រៅម៉ោងរយៈពេលយូរ ឬបុគ្គលិកតាមកិច្ចសន្យា។

លោក Danucha បានពន្យល់ថា និន្នាការនេះ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខការងារ កម្រិតប្រាក់ចំណូល និងសិទ្ធិស្របច្បាប់របស់កម្មករ ចំពេលដែលសេដ្ឋកិច្ចថៃស្ថិតនៅក្នុងភាពស្រពិចស្រពិលដោយសារពន្ធអាមេរិក ភាពតានតឹងព្រំដែនជាមួយកម្ពុជា និងហានិភ័យក្នុងស្រុកផ្សេងៗទៀត។ លោកបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើយ៉ាងណាឱ្យបណ្ដាក្រុមហ៊ុនថៃគោរពច្បាប់ការងារ។
ទិន្នន័យពីឆ្នាំ ២០២២ បង្ហាញថា បុគ្គលិកក្រៅម៉ោងសម្រាប់រយៈពេលយូរ រួមចំណែក ៦ ភាគរយ នៃកម្លាំងពលកម្មនៅក្នុងក្រុមហ៊ុនខ្នាតមធ្យម និងធំ នៅក្នុងប្រទេស។ ប៉ុន្តែតួលេខនេះ បានកើនឡើងយ៉ាងខ្លាំង រហូតដល់ ៤២ ភាគរយ នៅឆ្នាំ ២០២៤៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


