Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ទំនប់នៅថៃ ជន់លិចនិងបំផ្លិចបំផ្លាញផ្ទះពលរដ្ឋ រាប់រយខ្នង

បានផុស

នៅ

ដោយសារតែភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីឥទ្ធិពលព្យុះ Kajiki ធ្វើឲ្យទំនប់ទឹកនៅខេត្ត Lampang ភាគខាងជើងប្រទេសថៃ បាក់ធ្លាយជន់លិចនិងបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋ រាប់រយខ្នង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Amarin TV)

តាមការផ្សាយរបស់ Amarin TV នៅថ្ងៃពុធទី២៧ខែសីហាឆ្នាំ២០២៥, ដោយសារតែទប់លែងជាប់ ទំនប់បានធ្លាយបញ្ចេញទឹក ២២០ ០០០ម៉ែត្រគូប ជន់លិចផ្ទះប្រជាពលរដ្ឋក្នុងស្រុក Ngao។ 

(រូបថត៖ Amarin TV)

អភិបាលស្រុក Ngao លោក Somchit Chulcharoen បានប្រាប់អ្នកសារព័ត៌មានថា ផ្ទះរាប់រយខ្នងត្រូវកម្ទេចដោយសារតែទឹកហូរបុកខ្លាំង ខណៈពលរដ្ឋមួយចំនួនរត់ចេញសឹងមិនទាន់។

(រូបថត៖ Amarin TV)

នៅភាគខាងជើងនេះដែរ ក្នុងខេត្ត Mae Hong Son បំណាក់ដីនិងទឹកជំនន់យ៉ាងគំហុកបានវាយប្រហារភូមិ Pang Oung ស្រុក Khun Yuam បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលព្យុះ Kajiki បំផ្លាញស្ពានតភ្ជាប់មួយ ជាប់គាំងអ្នកទេសចរ៥នាក់និងមគ្គុទ្ទេសក៍ម្នាក់នៅខាងក្នុងល្អាងភ្នំ Tham Lod។

(រូបថត៖ Amarin TV)

ស្រុកមួយចំនួន រួមមាន Khun Yuam, Mueang Mae Hong Son និង Pang Mapha បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយទឹកជំនន់ភ្លាមៗដែលជន់លិចវត្តអារាម ផ្លូវ និងភូមិ។ អាជ្ញាធរថៃ​​បញ្ជាក់​ថា ភូមិ​ចំនួន ៨ បាន​រង​ផល​ប៉ះពាល់ ប៉ុន្តែ​មិនទាន់​មាន​អ្នក​របួស ឬ​ស្លាប់​នោះ​ទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះកំពុងវាយប្រហារធ្ងន់ធ្ងរផង ថៃ ត្រូវជួបរញ្ជួយដីផ្ទួនៗ ២លើកថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម