Connect with us

កីឡា

ក្លិបលីគ អង់គ្លេស មួយចង់បានគ្រូ Jose ដឹកនាំ ក្រោយចាកចេញពី Fenerbahce

បានផុស

នៅ

ក្លិប Nottingham Forest ដែលស្ថិតនៅក្របខណ្ឌ Premier League របស់ អង់គ្លេស កំពុងចាប់អារម្មណ៍ចង់បានគ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ លោក Jose Mourinho ទៅដឹកនាំនៅរដូវកាលនេះ។

Jose Mourinho
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប Fenerbahce បានប្រកាសបញ្ចប់តំណែងលោក Mourinho ជាផ្លូវការហើយ បន្ទាប់ពីលោកមិនអាចជួយឱ្យក្រុមនៃលីគកំពូល តួកគី ឆ្លងផុតវគ្គជម្រុះបឋម (play-off) នៃពានរង្វាន់ UEFA Champions League ក្រោយចាញ់ក្រុម Benfica ក្នុងលទ្ធផល ១ ទល់នឹង ០។

ក្រោយទទួលដំណឹងពីលោក Mourinho ចាកចេញពី Fenerbahce ពេលនេះក្លិប Nottingham Forest បា​នកំណត់គោលដៅលើបុរសសញ្ជាតិ ព័រទុយហ្គាល់ រហស្សនាម “Special One” ដើម្បីមកជំនួសគ្រូបង្វឹកបច្ចុប្បន្នរបស់ពួកគេលោក Nuno Espirito។ លោក Espirito ត្រូវបានគេដឹងថា អាចនឹងត្រូវចាកចេញពី Nottingham Forest ឆាប់ៗ បន្ទាប់ពីទំនាក់ទំនងរបស់លោកជាមួយនឹងប្រធានក្លិបលោក Evangelos Marinakis ហាក់មានភាពរកាំរកូស។

លោក Nuno Espirito

ពាក់ព័ន្ធនឹងរឿងនេះ លោក Mick Brown ដែលជាអតីតគ្រូជំនួយ Manchester United និង Sunderland ជឿជាក់ថា លោក Mourinho នឹងទទួលយកសំណើមកដឹកនាំក្លិប Nottingham Forest ព្រោះបុរសសញ្ជាតិ ព័រទុយហ្គាល់ រូបនេះធ្លាប់បានបង្ហើបរួចហើយ ថា លោកគឺមានបំណងចង់ត្រឡប់មកដឹកនាំក្លិបនៅ Premier League វិញ។

គួរឱ្យដឹងថា លោក Mourinho ធ្លាប់មានបទពិសោធដឹកនាំក្លិបនៅ Premier League ចំនួន ៣ រួចមកហើយ រួមមានក្លិប Chelsea, Manchester United និង Tottenham Hotspur៕

Jose Mourinho

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម