Connect with us

ព័ត៌មានជាតិ

ស្រ្តីជាពលករខ្មែរ សម្រាកកូនដោយសុវត្ថិភាពនៅមន្ទីរពេទ្យខេត្តកោះកុង ក្រោយថៃបញ្ជូនមកកម្ពុជា

បានផុស

នៅ

កោះកុង ៖ ស្រ្តីខ្មែរជាពលករទៅធ្វើការនៅថៃ បានសម្រាកកូនដោយសុវត្ថិភាព បន្ទាប់ថៃចាត់បញ្ជូនមកកម្ពុជាវិញក្រោមរូបភាពគ្មានការយកចិតទុកដាក់ត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ថា ស្រ្តីឈ្មោះ ទីន គីមយៀក អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ ដែលមានប្តីជាជនជាតិថៃ ត្រូវបានថៃចាត់បញ្ចូនមកខេត្តកោះកុងតាមច្រកព្រំដែនចាំយាម កាលពីថ្ងៃទី២៨ ខែសីហា បានសម្រាកកូនប្រុស ទម្ងង់៣៦០០ក្រាម នៅថ្ងៃទី២៩ សីហា ដោយសុវត្ថិភាពហើយនៅមន្ទីរពេទ្យបង្អែកខេត្ត។

លោកវេជ្ជបណ្ឌិត បានបន្តថា ស្រ្តីជាពលករធ្វើនៅថៃ មិនបានពិនិត្យថែទាំផ្ទៃពោះគ្រប់គ្រាន់នោះទេ ក្រោមរូបភាពពុំយកចិត្តទុកដាក់ ស្របពេលគាត់មានជំងឺលើសឈាម និងហើមនៅជើងសងខាង ទោះបីមន្ទីរពេទ្យថៃក៏គេហាក់មិនខ្វាយខ្វល់ឡើយ។

ស្រ្តីជាពលករខ្មែរសម្រាកកូនបានថ្លែងអំណអរគុណដល់គ្រូពេទ្យដែលបានយកចិត្តទុកដាក់សង្រ្គោះព្យាបាលរូបអ្នកស្រីដោយគ្មានការរើសអើងអ្វីឡើយ បើធៀបនឹងពេលនៅប្រទេសថៃ។ អ្នកស្រីទទួលស្គាល់ពីគុណភាពនៃការផ្តល់សេវាពិនិត្យព្យាបាលមិនចាញ់នឹងប្រទេសជិតខាងឡើយ។

យោងតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង បង្ហាញថា មន្ទីរពេទ្យបានទទួលអ្នកជំងឺជាពលករខ្មែរចំនួន៤ករណីហើយក្នុងខែសីហានេះ តាមរយៈការចាត់បញ្ចូនរបស់សមត្ថកិច្ចថៃ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម