Connect with us

កីឡា

៥ រដូវកាលចុងក្រោយ Man United ចាយ​លុយ​ទិញ​កីឡាករច្រើនជាង​គេ​បំផុត​នៅ​អង់គ្លេស​

បានផុស

នៅ

ក្លិបបិសាចក្រហម Manchester United បានស្ថិតនៅលំដាប់លេខរៀងទី ១ ជាក្លិបចាយលុយទិញកីឡាករច្រើនបំផុតក្នុងរយៈពេល ៥ រដូវកាលចុងក្រោយ ប៉ុន្តែរឿងដែលភ្ញាក់ផ្អើល ក្រុមស្ថិតនៅចំណាត់ថ្នាក់លំដាប់កំពូលទាំង ៥ គឺគ្មានឈ្មោះ Liverpool ឡើយ ទោះបីជារដូវកាលនេះ ពួកគេបានចាយលុយទិញកីឡាករច្រើនយ៉ាងណាក៏ដោយ។

កីឡាករ Alexander Isak
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទិន្នន័យពី Transfer Market បានបង្ហាញថា Man United ឈរនៅលើគេ ជាក្លិបចំណាយលុយទិញកីឡាករច្រើនជាងគេបំផុត ក្នុងរយៈពេល ៥ រដូវកាលចុងក្រោយ ពោលគឺចាយលុយសរុបចំនួន ៩១០.៥២ លានដុល្លារអាមេរិក។ Arsenal ឈរលេខ ២ ដោយ ៥ រដូវកាលនេះ ​ដោយ​ចាយអស់ចំនួន ៨៩៨.៧៦ លានដុល្លារអាមេរិក។

កីឡាករផ្ទេរក្នុងរដូវកាល ២០២៥-២០២៦

Chelsea ឈរលេខ ៣ ចាយលុយសរុបអស់ចំនួន ៨៦៤.៦៨ លានដុល្លារអាមេរិក។ Tottenham Hotspur ឈរលេខ ៤ ចាយ​អស់ចំនួន ៧៥៩.៤០ លានដុល្លារអាមេរិក និងចុងក្រោយក្រុម Newcastle United ឈរនៅលេខរៀងទី ៥ ចាយលុយ​អស់ចំនួន ៥៨៦.០៧ លានដុល្លារអាមេរិក។

ទោះបីជាយ៉ាងណា សម្រាប់ក្លិប Manchester City និង Liverpool ដែលឃើញប៉ុន្មានរដូវកាលចុងក្រោយនេះ ពួកគេបានចាយលុយទិញកីឡាករយ៉ាងច្រើន ប៉ុន្តែមិនបានស្ថិតនៅក្នុងលំដាប់ក្រុមកំពូលទាំង ៥ នោះឡើយ។ ក្នុងនោះ Liverpool ឈរនៅលេខរៀងទី ៦ ដោយ ៥ រដូវកាលចុងក្រោយ ពួកគេចាយ​អស់​ចំនួន ៥៧៣.០៥ លានដុល្លារអាមេរិក។ Man City ឈរនៅលេខ ៧ ដោយ ៥ រដូវកាលនេះ ចាយអស់​ចំនួន ៤៦១.០៤ លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ស្ថិតិនៃការចំណាយសរុបរបស់ក្រុមនីមួយៗ ដែលបានបង្ហាញខាងលើ គឺត្រូវបានគិតអំពីការចំណាយ បន្ទាប់ពីទូទាត់ ក្លិបនីមួយៗបានទទួលចំណូលរួច៕

កីឡាករផ្ទេរក្នុងរដូវកាល ២០២៥-២០២៦

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម