Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ថាខកចិត្តជាមួយ ពូទីន តែមិនបារម្ភពីទំនាក់ទំនងរុស្ស៊ីនិងចិននោះទេ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៣ខែកញ្ញា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយថា លោកមានការខកចិត្តចំពោះលោក វ៉្លាឌីមៀរ ពូទីន ដែលមិនព្រមចរចារជាមួយអ៊ុយក្រែន តែលោកមិនបានព្រួយបារម្ភអំពីទំនាក់ទំនងចិន និងរុស្ស៊ីដែលកំពុងកើនឡើងនោះទេ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្តែងការខកចិត្តចំពោះប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ចំពោះការខកខានក្នុងការឆ្ពោះទៅមុខលើកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ទោះបីជាលោក ត្រាំ ជំរុញឱ្យលោកជួបដោយផ្ទាល់ជាមួយមេដឹកនាំអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បន្ទាប់ពីកិច្ចប្រជុំកំពូលនៅAlaskaរបស់ពួកគេក៏ដោយ។

ផ្ទុយ​ទៅ​វិញ ទីក្រុង​ម៉ូស្គូ​បាន​បង្កើន​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ក្រុង​គៀវ ដែល​ធ្វើ​ឲ្យ​ភាព​តានតឹង​កាន់​តែ​អាក្រក់​ជាមួយ​អាមេរិក និង​អឺរ៉ុប។ លោក ត្រាំ មិនបានបញ្ជាក់ពីសកម្មភាពអ្វីដែលក្រុងវ៉ាស៊ីនតោនអាចនឹងចាត់វិធានការនោះទេ ប៉ុន្តែបានចង្អុលបង្ហាញអំពីផលវិបាកនាពេលខាងមុខ ប្រសិនបើលោក ពូទីន និងលោក ហ្សេលេនស្គី ខកខានជួបគ្នាក្នុងពេលឆាប់ៗនេះ។

លើសពីនេះលោក ត្រាំក៏បានធានាជាថ្មីថា ទោះបីជាមានកិច្ចសហប្រតិបត្តិការយោធាកាន់តែខ្លាំងឡើងរវាងរុស្ស៊ី ចិន និងកូរ៉េខាងជើងក៏ដោយ ក៏សហរដ្ឋអាមេរិកមិនត្រូវបានគំរាមកំហែងឡើយ ដោយលើកឡើងពីអំណាចយោធាដែលមិនអាចប្រៀបផ្ទឹមបាន។ រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent ក៏បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិនិត្យមើលការឆ្លើយតបដែលអាចកើតមាន រួមទាំងការដាក់ទណ្ឌកម្មលើរុស្ស៊ី ខណៈដែលរុស្ស៊ីបន្តយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់ខ្លួនលើអ៊ុយក្រែន៕

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ជួបជាមួយប្រធានាធិបតីចិនលោក ស៊ី​ ជីនពីង ក្នុងទីក្រុងប៉េកាំង។​ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម