សន្តិសុខសង្គម
អគ្គស្នងការនគរបាលជាតិ ណែនាំអ្នកប្រកបរបរសេវាដឹកជញ្ជូនត្រូវចូលរួមគោរពច្បាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបន្តក្រើនរំលឹក និងដាស់តឿនជាថ្មីដល់បណ្តាប្រកបរបរផ្តល់សេវាដឹកជញ្ជូនទំនិញទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ដើម្បីកាត់បន្ថយបានពីគ្រោះថ្នាក់ចរាចរណ៍។

មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាល និងផ្សព្វផ្សាយអប់រំណែនាំទៅដល់បណ្តាអ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ស ថេត លើកឡើងថា ការប្រកបរបររកស៊ីទទួលទានរបស់អ្នកទាំងអស់គ្នា វាជារឿងត្រឹមត្រូវ និងសុច្ចរិតភាព ក្នុងការរស់នៅក្នុងសង្គមហើយ ក៏ប៉ុន្តែដោយសារកិច្ចការងារដឹកជញ្ជូននេះ គឺត្រូវពឹងផ្អែកទាំងស្រុងលើការធ្វើចរាចរណ៍ធ្វើដំណើរយ៉ាងមមាញឹកនៅលើដងផ្លូវសាធារណៈ ដូច្នេះកត្តានេះ គឺចាំបាច់ត្រូវទាមទារឱ្យអ្នកបើកបរទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវដាច់ខាត។

នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិបន្តថា កន្លងមកមានអ្នកប្រកបរបរដឹកជញ្ជូនទំនិញ និងម្ហូបអាហារមួយចំនួន តែងឧស្សាហ៍បើកបរលឿនៗ វ៉ាជែងល្មើសល្បឿន និងបំពានសិទ្ធិអាទិភាពអ្នកដទៃ ដែលកត្តាទាំងនេះ បានជះឥទ្ធិពលអាក្រក់ដល់របៀបរៀបរយលើដងផ្លូវសាធារណៈ ពិសេសទទួលរងនូវការរិះគន់ច្រើនពីសំណាក់ប្រជាពលរដ្ឋដែលបានឃើញផ្ទាល់ និងតាមបណ្តាញសង្គមជាដើម។

លោក សៀ វុត្ថា តំណាងក្រុមហ៊ុនដឹកជញ្ចូន បានសម្តែងក្តីរីករាយ និងពេញចិត្តដែលនេះជាជ្រុងមួយ នៃផ្នែកអប់រំផ្សព្វផ្សាយ និងបង្កើនចំណេះដឹងផ្នែកច្បាប់ចរាចរណ៍ឱ្យកាន់តែទូលំទូលាយ ដល់បុគ្គលិកដឹកជញ្ជូនគ្រប់ៗគ្នាដែលកំពុងមានវត្តមានក្នុងអង្គពិធី។

ផ្អែកតាមការបញ្ជាក់ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នគរបាលនឹងរៀបរៀងកម្មវិធីជួបសំណេះសំណាលបែបនេះ នៅរៀងរាល់ មួយឆ្នាំម្តងជាមួយអ្នកដឹកជញ្ជូនទាំងអស់ នៅរាជធានីភ្នំពេញ ដើម្បីតាមដាន និងបង្កើនឲ្យមានប្រសិទ្ធិភាពអំពីការចូលរួមគោរព៕
អត្ថបទ៖ សុភា


-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


